កម្មវិធីនេះត្រូវបានអនុវត្តនៅក្នុងសាលាអន្តេវាសិកអន្តរកម្រិតចំនួន ១២១ នៅក្នុងឃុំព្រំដែននៃខេត្តនិងក្រុងចំនួន ១៧ រួមមាន៖ Cao Bang, Lang Son, Tuyen Quang, Lao Cai, Lai Chau, Dien Bien, Thanh Hoa, Nghe An, Ha Tinh, Quang Tri, Hue, Quang Ngai, Dak Lak, Lam Dong, Tay Ninh, Dong Thap និង An Giang។ នេះជាព្រឹត្តិការណ៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ ដោយបង្ហាញពីការយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សនៅតំបន់ព្រំដែន ដើម្បីធានាសមភាពក្នុងការទទួលបានការអប់រំ កាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងតំបន់ ពង្រឹងការការពារជាតិនិងសន្តិសុខ។ លោក Pham Thuy Tien លេខាបក្ស និងជាប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Ea Bung ជាកន្លែងដែលប្រព្រឹត្តិទៅពិធីបើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិត ថ្នាក់បឋមសិក្សា និងមធ្យមសិក្សា Ea Bung នាព្រឹកថ្ងៃទី១៩ ខែមីនា បានចែករំលែកថា៖ «គោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការវិនិយោគសាងសង់សាលារៀននេះនៅឃុំ Ea Bung ធ្វើឱ្យប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំង។ នៅពេលមានសាលានេះ ទីមួយគឺកូនចៅយើងបានប្រមូលផ្តុំគ្នាសិក្សារៀនសូត្រ ហើយមូលដ្ឋានសម្ភារត្រូវបានធានា ដូច្នេះការធ្វើដំណើរ ក៏ដូចជាការថែទាំកុមារ នឹងកាន់តែល្អប្រសើរដែរ។ យើងខ្ញុំជឿជាក់ថានាពេលខាងមុខ កុមារនៅតំបន់ព្រំដែននេះ នឹងត្រូវបានថែទាំ និងអប់រំកាន់តែល្អ ពីនោះមក អនាគតនៃតំបន់ព្រំដែនមាតុភូមិ នឹងត្រូវបានថែរក្សាយ៉ាងរឹងមាំថែមទៀត»។
បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ១២១ នៅតាមខេត្ត ក្រុងចំនួន ១៧
បើកការដ្ឋានសាងសង់សាលាអន្តេវាសិកអន្តរកម្រិតចំនួន ១២១ នៅតាមខេត្ត ក្រុងចំនួន ១៧
(VOVWORLD) - នាថ្ងៃទី ១៩ ខែមីនា ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណាម សហការជាមួយអង្គភាពពាក់ព័ន្ធ និងខេត្ត ក្រុងចំនួន ១៧ បានរៀបចំពិធីបើកការដ្ឋានសាងសង់ សាលាអន្តេវាសិកអន្តរកម្រិត ថ្នាក់បឋមសិក្សានិងមធ្យមសិក្សា នៅតាមបណ្តាឃុំព្រំដែនឆ្នាំ ២០២៦។
មុននោះ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រសួងអប់រំ និងបណ្តុះបណ្តាល បានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ និងគណៈកម្មាធិការប្រជាជនខេត្តចំនួន១៤ រៀបចំពិធីបើកការសាងសង់សាលាអន្តេវាសិកអន្តរកម្រិតនៅបណ្តាឃុំព្រំដែនដំណាក់កាលទីមួយ ដោយមានសាលារៀនចំនួន ១០៨ ត្រូវបានចាប់ផ្តើមការសាងសង់ ដែលធានាបញ្ចប់រួចរាល់មុនថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២៦៕






