ព័ត៍មាន

បើកសប្តាហ៍ទំនិញវៀតណាមនៅប្រព័ន្ធ​ AEON ជប៉ុន និងបណ្តាប្រទេសអាស៊ី

បើកសប្តាហ៍ទំនិញវៀតណាមនៅប្រព័ន្ធ​ AEON ជប៉ុន និងបណ្តាប្រទេសអាស៊ី

(VOVWORLD) - ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែមិថុនា ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងសាជីវកម្ម AEON បានរៀបចំសប្តាហ៍ទំនិញវៀតណាមនៅ AEON ជប៉ុន និងបណ្តាប្រទេសអាស៊ី រួមមានម៉ាឡេស៊ី ហុងកុង (ចិន) និងកម្ពុជា ដោយប្រធានបទ៖ "ទទួលបទពិសោធន៍នៃភាពស្រស់ស្អាតរបស់វៀតណាមតាមរយៈញ្ញាណទាំងប្រាំ - ភោជនាហារ វប្បធម៌ និងទេសចរណ៍"។

លោក Furusawa Yasuyuki - ប្រធាន និងជាអគ្គនាយក AEON Retail ថ្លែងសុន្ទរកថាបើកនៅក្នុងព្រឹត្តិការណ៍នេះ។ រូបថត៖ VOV-តូក្យូ

ព្រឹត្តិការណ៍ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលជាលើកដំបូង សប្តាហ៍ទំនិញត្រូវបានរៀបចំឡើងក្នុងពេលដំណាលគ្នានៅក្នុងប្រទេស និងតំបន់ដែនដីចំនួន៤នៅក្នុងតំបន់។ នៅទីតាំងផ្សាយបន្តផ្ទាល់ក្នុងប្រទេសជប៉ុន សប្តាហ៍ទំនិញវៀតណាមបានប្រព្រឹត្តទៅក្នុងពេលដំណាលគ្នានៅផ្សារទំនើប Aeon ចំនួន ៣៦០ ដោយមានផលិតផលរាប់រយប្រភេទ ក្នុងផ្នែកទំនិញដូចជា៖ កសិផល អាហារកែច្នៃ អាហារសមុទ្រ វាយនភ័ណ្ឌ គ្រឿងប្រើប្រាស់ក្នុងផ្ទះ ផលិតផលថែទាំសុខភាព និងផលិតផលសិប្បកម្ម។ ចំណុចលេចធ្លោនៅឆ្នាំនេះគឺមុខម្ហូបប្រពៃណីវៀតណាមដូចជា ហ្វើ នំបញ្ចុក នំបុ័ង និងអាហារតាមដងផ្លូវដ៏គួរឲ្យទាក់ទាញ ដែលបម្រើដោយផ្ទាល់ពីផ្ទះបាយនៅក្នុងផ្សារទំនើប។ ទន្ទឹមនឹងនេះ ផ្សារទំនើប AEON នៅប្រទេសម៉ាឡេស៊ី ហុងកុង (ចិន) និងកម្ពុជា បានលើកតម្កើងផលិតផលវៀតណាមល្បីៗដូចជា៖ ចេក ស្វាយ ផ្លែគូលែន ផ្លែមៀន ផ្លែស្រកានាគ នំបញ្ចុកនិងមីសួរស្ងួត ផ្លែឈើក្រៀម គ្រឿងសមុទ្រក្លាស្សេ គ្រឿងប្រើប្រាស់ក្នុងផ្ទះ វាយនភ័ណ្ឌ ស្បែកជើង និងសិប្បកម្ម។

ផលិតផលវៀតណាមជាច្រើនបានជ្រៀតចូលទីផ្សារជប៉ុនដែលមានស្តង់ថារតឹងរឹង។ រូបថត៖ VOV-តូក្យូ

យោងតាមលោក Furusawa Yasuyuki ប្រធាន និងជាអគ្គនាយក Aeon Retail សប្តាហ៍ទំនិញវៀតណាមនៅប្រព័ន្ធ AEON នឹងនាំមកជូនអតិថិជនជប៉ុន និងអាស៊ីនូវបទពិសោធន៍ដ៏អស្ចារ្យនៃផលិតផលដែលមានគុណភាពខ្ពស់ រួមជាមួយនឹងសម្រស់ស្អាតនៃវប្បធម៌និយាយរួម និងវប្បធម៌ធ្វើម្ហូបនិយាយដោយឡែករបស់វៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.