ព័ត៍មាន

បើកសប្តាហ៍ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាទីក្រុង Da Nang ឆ្នាំ ២០២៥

បើកសប្តាហ៍ហិរញ្ញវត្ថុនិងបច្ចេកវិទ្យាទីក្រុង Da Nang ឆ្នាំ ២០២៥

(VOVWORLD) - សប្តាហ៍ហិរញ្ញវត្ថុនិងបច្ចេកវិទ្យា Da Nang ឆ្នាំ ២០២៥ បានបើកនាព្រឹកថ្ងៃទី ២៨ ខែសីហា នៅទីក្រុង Da Nang។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨ សីហា ដល់ថ្ងៃទី ៣០ ខែសីហា សប្តាហ៍នេះគឺជាព្រឹត្តិការណ៍សំខាន់ដើម្បីលើកកំពស់ឋានៈរបស់វៀតណាមនិយាយរួម និងទីក្រុង Da Nang និយាយដោយឡែក លើផែនទីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល។

សប្តាហ៍ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទីក្រុង Da Nang គឺជាវេទិកាពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីរវាងវៀតណាម និងសហគមន៍អន្តរជាតិក្នុងវិស័យហិរញ្ញវត្ថុ រួមចំណែកលើកកំពស់ឋានៈរបស់មជ្ឈមណ្ឌល ហិរញ្ញវត្ថុអន្តរជាតិរបស់វៀតណាម។ វេទិកាក៏ជាឱកាសដើម្បីផ្សព្វផ្សាយសក្តានុពល គុណសម្បត្តិ កិច្ចសហប្រតិបត្តិការ និងកាលានុវត្តភាពវិនិយោគរបស់ទីក្រុង Da Nang និងវៀតណាមទៅកាន់សហគមន៍ធុរកិច្ច វិនិយោគិន និងអង្គការអន្តរជាតិនានា; ការភ្ជាប់សសរស្តម្ភទាំងបីនៃហិរញ្ញវត្ថុ - blockchain - មីក្រូឈីប semiconductor នៅក្នុងព្រឹត្តិការណ៍រួមបញ្ចូលគ្នាជាបន្តបន្ទាប់។

លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang ថ្លែងមតិនៅវេទិកា (រូបថត៖ Vinh Thong/VOV-ភូមិភាគកណ្តាល)

លោក Nguyen Van Quang លេខាគណៈកម្មាធិការបក្សទីក្រុង Da Nang បានសង្កត់ធ្ងន់ថា៖ “តាមរយៈវេទិកានេះ និងសកម្មភាពក្រៅឆាក សប្តាហ៍នេះនឹងបង្កើតសន្ទុះថ្មី របកគំហើញថ្មី និងកម្មវិធីសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពថ្មី រួមចំណែកលើកកំពស់ជំហររបស់វៀតណាមលើផែនទីហិរញ្ញវត្ថុ និងបច្ចេកវិទ្យាសកល។ បន្ទាប់ពីសប្តាហ៍នេះ ទីក្រុង Da Nang មិនត្រឹមតែជាកន្លែងជួបជុំប៉ុណ្ណោះទេ ថែមទាំងជាចំណុចចាប់ផ្តើមសម្រាប់ដំណើរសហប្រតិបត្តិការយូរអង្វែង ប្រកបដោយនិរន្តរភាពក្នុងវិស័យហិរញ្ញវត្ថុ និងបច្ចេកវិទ្យា”។

ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាទីក្រុង Da Nang ឆ្នាំ ២០២៥ សកម្មភាពជាច្រើនទៀតនឹងប្រព្រឹត្តទៅដូចជា៖ ការតាំងពិព័រណ៍ស្តីពីហិរញ្ញវត្ថុ ប្លុកឆេន បច្ចេកវិទ្យា semiconductor ទេសចរណ៍ជាដើម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.