ព័ត៍មាន

បើកវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥

បើកវេទិកាអនាគតអាស៊ានឆ្នាំ ២០២៥

(VOVWORLD) - វេទិកាអនាគតអាស៊ានឆ្នាំ ២០២៥ (AFF 2025) ក្រោមប្រធានបទ “ការកសាង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ប្រកបដោយការរួបរួម បរិយាប័ន្ននិងភាព ធន់ក្នុងបរិបទនៃបរិវត្តកម្មសាកល” បានបើកនារសៀលថ្ងៃទី ២៥ កុម្ភៈ នៅទីក្រុង ហាណូយ។

ទិដ្ឋភាពនៅសន្និសីទសារព័ត៌មានស្ដីពីវេទិកាអនាគតអាស៊ានឆ្នាំ២០២៥។ (រូបថត៖ VOV)
ប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ (ថ្ងៃទី ២៥-២៦ ខែកុម្ភៈ) នេះគឺជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ពហុភាគីដ៏ធំបំផុត ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ។
នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានអញ្ជើញធ្វើជាអធិបតី និងថ្លែងសុន្ទរកថាសំខាន់នៅវេទិកា។ គណៈប្រតិភូជាង ៥០០ នាក់បានចុះឈ្មោះ ចូលរួមដោយផ្ទាល់ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសអាស៊ាន និងដៃគូនានា; អ្នកជំនាញ និងអ្នកប្រាជ្ញឈានមុខគេក្នុងតំបន់ និងអន្តរជាតិ; ឯកអគ្គរដ្ឋទូត មន្ត្រីជាន់ ខ្ពស់នៃប្រទេសអាស៊ាន និងដៃគូ អង្គការអន្តរជាតិ; តំណាងធុរកិច្ច មូលដ្ឋាននិង អ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិជាច្រើន។
AFF 2025 រួមមានសម័យប្រជុំពេញអង្គស្តីពី "និន្នាការធំៗដែលប៉ះពាល់ដល់ អាស៊ាន និងពិភពលោកដល់ឆ្នាំ ២០៣៥", "ការពង្រឹងគោលការណ៍ជាមូលដ្ឋាន របស់អាស៊ាន ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនាពេលអនាគត", "កិច្ចសហ ប្រតិបត្តិការអនុតំបន់ឆ្ពោះទៅរកការជំរុញភាពធន់ និងការអភិវឌ្ឍប្រកបដោយចីរភាព", "ការគ្រប់គ្រងបច្ចេកវិទ្យាទើបលេចចេញ ដើម្បីធានានូវសន្តិសុខគ្រប់ជ្រុងជ្រោយ” រួមជាមួយសកម្មភាពសំខាន់ៗច្រើនផ្សេងទៀត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.