ព័ត៍មាន

ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកប្រាជ្ញអង់គ្លេសវាយតម្លៃជាវិជ្ជមានចំពោះការដែលវៀតណាមត្រូវបានដំឡើងចំណាត់ថ្នាក់ទីផ្សារភាគហ៊ុន

ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកប្រាជ្ញអង់គ្លេសវាយតម្លៃជាវិជ្ជមានចំពោះការដែលវៀតណាមត្រូវបានដំឡើងចំណាត់ថ្នាក់ទីផ្សារភាគហ៊ុន

(VOVWORLD) - បន្ទាប់ពីទីភ្នាក់ងារវាយតម្លៃចំណាត់ថ្នាក់ FTSE Russell បានប្រកាសជាផ្លូវការអំពីការដំឡើងចំណាត់ថ្នាក់របស់វៀតណាមពីទីផ្សារព្រំដែន (Frontier market) ឡើងថ្នាក់ជាទីផ្សារទើបលេចចេញបន្ទាប់បន្សំ អ្នកប្រាជ្ញនិងប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស នៅថ្ងៃទី ៨ ខែតុលា មានការវាយតម្លៃជាវិជ្ជមានលើបញ្ហានេះ។

ខ្លឹមសារនៃអត្ថបទនៅលើគេហទំព័រ Financial Times (UK) ថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៥។ រូបថត៖ VNA

សែត Financial Times ដែលជាកាសែតឈានមុខគេលើពិភពលោកក្នុងវិស័យហិរញ្ញវត្ថុបានរាយការណ៍ថា ជាលើកដំបូងប្រទេសវៀតណាមត្រូវបានដំឡើងចំណាត់ថ្នាក់ទៅជាទីផ្សារទើបលេចចេញ  ជាកាយវិការដែលអាចទាក់ទាញការវិនិយោគរាប់ពាន់លានដុល្លារអាមេរិកចូលទៅក្នុងទីផ្សារភាគហ៊ុនក្នុងស្រុក។ កាសែតនេះបានសង្កត់ធ្ងន់ថា ការដំឡើងថ្នាក់ពីទីផ្សារព្រំដែនទៅកាន់ទីផ្សារដែលទើបលេចចេញបន្ទាប់បន្សំកើតឡើងនៅពេលវេលាដ៏សំខាន់សម្រាប់វៀតណាម ដែលជាប្រទេសកំពុងក្លាយជាតំណភ្ជាប់ដ៏សំខាន់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ កាសែត Financial Times បានដកស្រង់សម្តីលោកស្រី Wanming Du ប្រធានគោលនយោបាយសន្ទស្សន៍អាស៊ីប៉ាស៊ីហ្វិកនៅ FTSE Russell បានចាត់ទុកថា ការដំឡើងថ្នាក់ជាកាយវិការវិជ្ជមានលើការផ្លាស់ប្តូររចនាសម្ព័ន្ធសម្រាប់ទីផ្សារមូលធនរបស់វៀតណាម។

ក្នុងពេលជាមួយគ្នានោះ លោក Bill Hayton អ្នកស្រាវជ្រាវនៃកម្មវិធីអាស៊ីនៅវិទ្យាស្ថានស្រាវជ្រាវអង់គ្លេសបានចាត់ទុកថា ការដំឡើងថ្នាក់នេះមានសារៈសំខាន់សម្រាប់វៀតណាម ដែលជាជំហានឆ្ពោះទៅការទទួលស្គាល់ដូចជាខឿនសេដ្ឋកិច្ចអន្តរជាតិ។ លោក Ruchir Desai ប្រធានមូលនិធិនៅ Asia Frontier Capital បានវាយតម្លៃថា វៀតណាមបានខិតខំប្រឹងប្រែងយ៉ាងពិតប្រាកដដើម្បីកែលម្អស្ថានភាព អនុវត្តកំណែទម្រង់ជាក់ស្តែង ផ្តោតលើវិស័យឯកជន ចំណាយកាន់តែច្រើនលើហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគក្នុងស្រុក ដោយហេតុនេះពង្រឹងទំនុកចិត្តលើទីផ្សារភាគហ៊ុន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.