ព័ត៍មានប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ វៀតណាមមានភាពធន់គួរឱ្យចាប់អារម្មណ៍ចំពោះសម្ពាធសកល
ប្រព័ន្ធផ្សព្វផ្សាយអាមេរិក៖ វៀតណាមមានភាពធន់គួរឱ្យចាប់អារម្មណ៍ចំពោះសម្ពាធសកល
ថ្ងៃព្រហស្បតិ៍, 15:30, 07/08/2025
VOV5
(VOVWORLD) - គេហទំព័រព័ត៌មាន ainvest.com របស់អាមេរិកកាលពីថ្ងៃទី ៥ ខែសីហា បាន បង្ហោះអត្ថបទមួយដោយបញ្ជាក់ថា វៀតណាមមានភាពធន់គួរឲ្យចាប់អារម្មណ៍ ចំពោះសម្ពាធសកល នៅពេលដែលផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាស ទីពីរនៃឆ្នាំនេះបានកើនឡើង ៧,៩៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រូបថត៖ dangcongsan.vn |
អត្រាកំណើន GDP ក្នុងត្រីមាសទីពីរនៃឆ្នាំនេះឈានដល់ ៧,៩៦% ដោយសារ កំណើន ១០,៣% ក្នុងវិស័យផលិតកម្មឧស្សាហកម្ម និងកំណើន ៨,១៤% មកពីវិស័យ សេវាកម្ម។ ទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានសន្យាក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ សម្រេចបាន ២១,៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៣២,៦% បើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីទំនុកចិត្តប្រកបដោយនិរន្តរភាព ចំពោះប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់វៀតណាម។
អត្ថបទនេះបានធ្វើសន្និដ្ឋានថា ភាពធន់សេដ្ឋកិច្ចរបស់វៀតណាមក្នុងត្រីមាស ទីពីរនៃឆ្នាំនេះ ដែលបង្ហាញតាមរយៈការគ្រប់គ្រងអតិផរណាប្រកបដោយប្រសិទ្ធភាព កំណើន GDP រឹងមាំ និងលំហូរ FDI ដ៏ខ្លាំងក្លា បានបញ្ជាក់ពីឋានៈរបស់ប្រទេស វៀតណាម ជាគោលដៅវិនិយោគយុទ្ធសាស្ត្រមួយ។ នៅពេលដែលខ្សែសង្វាក់ផ្គត់ផ្គង់ សកលបន្តផ្លាស់ទី ហើយការអភិវឌ្ឍប្រកបដោយនិរន្តរភាពក្លាយជាតម្រូវការចាំបាច់ សមត្ថភាពសម្របខ្លួននិងផ្លាស់ប្ដូរថ្មី នឹងជួយវៀតណាមមិនត្រឹមតែទទួលបានអត្ថ ប្រយោជន៍ពីកំណើនប៉ុណ្ណោះទេ ថែមទាំងក្លាយជាកម្លាំងចលករសម្រាប់កំណើនទៀតផង៕