ព័ត៍មាន

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ៖ លោកនាយករដ្ឋមន្ត្រី Pedro Sanchez វាយតម្លៃខ្ពស់ចំពោះឋានៈរបស់វៀតណាម

ប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញ៖ លោកនាយករដ្ឋមន្ត្រី Pedro Sanchez វាយតម្លៃខ្ពស់ចំពោះឋានៈរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី ១០ មេសា នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បាន បញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម (ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា) តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះ លោក ហ្វាម មិញជីញ។

ទីភ្នាក់ងារសារព័ត៌មាន Europa Press របស់អេស្ប៉ាញបានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Pedro Sánchez ដោយសង្កត់ធ្ងន់ថា វៀតណាមមានតួនាទីកាន់តែខ្លាំងឡើងលើឆាកអន្តរជាតិ។ (រូបថត៖ TTXVN)
ចុះផ្សាយអំពីដំណើរទស្សនកិច្ចនេះ ទីភ្នាក់ងារសារព័ត៌មាន Europa Press របស់អេស្ប៉ាញបានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រី Pedro Sánchez ដោយសង្កត់ធ្ងន់ថា វៀតណាមមានតួនាទីកាន់តែខ្លាំងឡើងលើឆាកអន្តរជាតិ។ ៥០ឆ្នាំក្រោយថ្ងៃរំដោះភាគ ខាងត្បូង និងឯកភាពប្រទេសជាតិ វៀតណាមសម្រេចបានកំណើនសេដ្ឋកិច្ចខ្លាំងក្លា ប្រកបដោយស្ថិរភាព  ជាមធ្យមប្រហែល ៦% ក្នុងមួយឆ្នាំ ក្នុងរយៈពេលពីរទសវត្សរ៍ កន្លងមកនេះ។ បើតាមមេដឹកនាំអេស្ប៉ាញ នេះជាតួរលេខដ៏គួរឲ្យចាប់អារម្មណ៍។
យោងតាម Europa Press ផងដែរថា លោកនាយករដ្ឋមន្ត្រី Pedro Sánchez បានអះអាងថា អេស្ប៉ាញកំពុងកសាងយុទ្ធសាស្ត្រការទូតថ្មី ដើម្បីពង្រឹងទំនាក់ទំនង ជាមួយប្រទេសដ៏ស្វាហាប់ និងសំខាន់ដូចជាវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះ សម្រេចបានលទ្ធផលជាក់ស្តែងនៅពេលភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗជាច្រើន ដែលនាំទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីមួយ។ គួរឲ្យកត់សំគាល់បំផុត គឺសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាចំណុចរបត់មួយនៃកិច្ចសហប្រតិបត្តិការរយៈពេល ៤៧ ឆ្នាំកន្លងមក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.