ព័ត៍មាន

ប្រទេសសហភាពអឺរ៉ុបអំពាវនាវឱ្យមានកំណែទម្រង់បទប្បញ្ញត្តិឧស្សាហកម្ម

ប្រទេសសហភាពអឺរ៉ុបអំពាវនាវឱ្យមានកំណែទម្រង់បទប្បញ្ញត្តិឧស្សាហកម្ម

(VOVWORLD) - រដ្ឋមន្ត្រីឧស្សាហកម្មនៃប្រទេសចំនួន ១៧ នៃសហភាពអឺរ៉ុប (EU) ក្នុងនោះមានអាល្លឺម៉ង់ បារាំង អ៊ីតាលី អេស្ប៉ាញ និងប៉ូឡូញ នៅថ្ងៃទី ៣ ខែវិច្ឆិកា បានចុះហត្ថលេខារួមគ្នាលើសេចក្តីប្រកាសទីក្រុងប៊ែរឡាំង ដោយអំពាវនាវឱ្យមានកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីធ្វើឱ្យបទប្បញ្ញត្តិឧស្សាហកម្មរបស់ប្លុកមានភាពសាមញ្ញ។

រូបភាព៖ Reuters

យោងតាមសេចក្តីប្រកាសនេះ ប្រទេសនានាបានសង្កត់ធ្ងន់លើតម្រូវការក្នុងការកសាងឧស្សាហកម្មការពារជាតិអឺរ៉ុបឱ្យកាន់តែរឹងមាំ ដែលទាំងបំពេញតម្រូវការសន្តិសុខ និងគាំទ្រដល់ការអភិវឌ្ឍវិស័យស៊ីវិលផង។ លើសពីនេះ សេចក្តីប្រកាសទីក្រុងប៊ែរឡាំងក៏បានអំពាវនាវឱ្យមានការបង្កើតឧបករណ៍ហិរញ្ញវត្ថុថ្មី ដើម្បីធានាបាននូវការចូលប្រើប្រាស់ និងការការពារការផ្គត់ផ្គង់វត្ថុធាតុដើមជាយុទ្ធសាស្ត្រ ដែលត្រូវបានចាត់ទុកថា ជាគន្លឹះនៃការប្រកួតប្រជែងរបស់សហភាពអឺរ៉ុប ក្នុងបរិបទនៃការប្រែប្រួលខ្លាំងនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ចំណាត់ការនេះត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់អឺរ៉ុប ដើម្បីពង្រឹងស្វ័យភាពជាយុទ្ធសាស្ត្រ កាត់បន្ថយការពឹងផ្អែកលើការផ្គត់ផ្គង់ពីខាងក្រៅ និងបង្កើនការប្រកួតប្រជែងសម្រាប់ឧស្សាហកម្មសំខាន់ៗរបស់ប្លុក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.