ព័ត៍មាន

ប្រទេសដំបូងគេដែលហាមឃាត់ការ​ប្រើ​ប្រាស់​បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ

ប្រទេសដំបូងគេដែលហាមឃាត់ការ​ប្រើ​ប្រាស់​បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ

(VOVWORLD) - នាថ្ងៃទី ១០ ខែធ្នូ ប្រទេសបានក្លាយជាប្រទេសដំបូងបង្អស់នៅលើពិភពលោកដែលបានហាមឃាត់កុមារមិនឱ្យប្រើប្រាស់បណ្តាញសង្គម។ រដ្ឋាភិបាលអូស្ត្រាលីសង្ឃឹមថា ការសម្រេចចិត្តនេះនឹងកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបណ្តាញសង្គមលើកុមារ។

គណនីបណ្តាញសង្គមរាប់សែនរបស់កុមារអាយុក្រោម ១៦ ឆ្នាំនៅអូស្ត្រាលីត្រូវបានបិទចាប់តាំងពីច្បាប់កំណត់អាយុនៃការប្រើប្រាស់បណ្តញសង្គមបានចូលជាធរមាន។ វេទិកាបណ្តាញសង្គមចំនួន១០ ត្រូវបានទាមទារឱ្យអនុវត្តន៍បទប្បញ្ញត្តិនេះ រួមមាន៖ Facebook, Instagram, Kick, Reddit, Snapchat, Threads, TikTok, X, YouTube និង Twitch។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានបញ្ជាក់ថា បទប្បញ្ញត្តិថ្មីនឹងជួយកុមារឱ្យអភិវឌ្ឍក្នុងបរិយាកាសដែលមានសុវត្ថិភាពជាង និងមានពេលវេលាដើម្បីអភិវឌ្ឍជំនាញជីវិត ទំនាក់ទំនងដោយផ្ទាល់ជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។

ចាប់តាំងពីព្រឹកថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥ មក កុមារអាយុក្រោម ១៦ ឆ្នាំបានទទួលការជូនដំណឹងថា គណនីបណ្តាញសង្គមរបស់ពួកគេត្រូវបានបិទ។ កុមារអាយុក្រោម ១៦ ឆ្នាំក៏មិនអាចបង្កើតគណនីថ្មីបានដែរ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.