ព័ត៍មាន

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

ប្រទេសវៀតណាមក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅឆ្នាំ ២០២៦

(VOVWORLD) - យោងតាមទស្សនាវដ្តី Vogue របស់បារាំង ចូលដល់ឆ្នាំ ២០២៦ ប្រទេស វៀតណាមនឹងលេចចេញដូចជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយនៅអាស៊ី អាស្រ័យដោយមានការរួមបញ្ចូលគ្នាប្រកបដោយភាពសុខដុមរមនារវាងទេសភាព ធម្មជាតិដ៏វិសេសវិសាល ជម្រៅវប្បធម៌ និងជីវភាពទំនើបនៃទីក្រុងធំៗ។

រូបថត៖ ក្រសួងវប្បធម៌ កីឡានិងទេសចរណ៍
ភាពទាក់ទាញនៃទេសចរណ៍វៀតណាមជាដំបូងបង្អស់ បានកើតចេញពីលំហធម្មជាតិ ដោយលក្ខណៈនិមិត្តរូប។ ឈូងសមុទ្រ ហាឡុង ជាមួយនឹងផ្ទៃទឹកសមុទ្រពណ៌ខៀវស្រងាត់ និងភ្នំថ្មកំបោរធំសម្បើម បន្តជារូបភាពដ៏លេចធ្លោនៃទេសចរណ៍វៀតណាម ដែលធ្លាប់ បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តអន្តរជាតិជាច្រើន។ នៅតំបន់ភាគកណ្តាល អតីត រាជធានី ហ្វេ  ទាក់ទាញភ្ញៀវទេសចរជាមួយនឹងតំបន់កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ ដែល ត្រូវបានទទួលស្គាល់ជាតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ គោលដៅទេស ចរណ៍ផ្សេងៗដូចជា ហ្វុងញ៉ា (ខេត្ត ក្វាងទ្រី) ដោយមានប្រព័ន្ធរូងភ្នំធំៗ សាប៉ា (ខេត្ត ឡាវកាយ) ដោយមានទេសភាពព្រៃភ្នំ និងវាលស្រែកាំជណ្ដើរ ឬកោះ និងឆ្នេរសមុទ្រ នៅ Phu Quoc (ខេត្ត អានយ៉ាង) និង Con Dao (ទីក្រុងហូជីមិញ) បន្តពង្រីកជម្រើស សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តទេសចរណ៍អេកូឡូស៊ី និងការសម្រាកលំហែកាយ។
ទីក្រុងធំៗក៏បានបន្សល់ទុកនូវសញ្ញាសម្គាល់ដ៏ច្បាស់លាស់នៅលើផែនទីទេសចរណ៍វៀតណាមផងដែរ។ ទីក្រុងហាណូយ ដែលជាមជ្ឈមណ្ឌលវប្បធម៌នៃប្រទេស ទាំងមូល បង្កើតការចាប់អារម្មណ៍ដោយការលាយបញ្ចូលគ្នានៃតំបន់វិថីបុរាណ ស្ថាបត្យកម្មសម័យអាណានិគម និងជីវភាពសម័យទំនើប។ ក្នុងពេលជាមួយគ្នានោះ ទីក្រុងហូជីមិញសព្វថ្ងៃនេះ បានលេចចេញជាទីក្រុងដ៏ស្វាហាប់ ជាកន្លែងដែល អគារខ្ពស់ៗទំនើប ឈរនៅជាប់នឹងសំណង់ស្ថាបត្យកម្មដោយមានអាយុកាលរាប់ រយឆ្នាំ។ ជាមួយគ្នានោះ ប្រព័ន្ធរមណីយដ្ឋានលំដាប់ខ្ពស់ដែលលាតសន្ធឹងពីខាងជើង ទៅខាងត្បូង បានរួមចំណែកដល់ការលើកកម្ពស់រូបភាពទេសចរណ៍វៀតណាមនៅលើ ផែនទីអន្តរជាតិ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.