ព័ត៍មាន

ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​ប្រធានរដ្ឋ​ចិន លោក​ Xi Jinping នឹង​​ជួបសន្ទនាតាម​ទូរស័ព្ទ​ក្នុង​ពេល​ឆាប់ៗ

ប្រធានាធិបតី​អាមេរិក លោក Donald Trump និង​ប្រធានរដ្ឋ​ចិន លោក​ Xi Jinping នឹង​​ជួបសន្ទនាតាម​ទូរស័ព្ទ​ក្នុង​ពេល​ឆាប់ៗ

(VOVWORLD) - រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent កាលពីថ្ងៃទី ១ ខែមិថុនា បានឲ្យដឹងថា លោកជឿជាក់ថា ប្រធានាធិបតីអាមេរិក លោកDonald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នឹងជួបសន្ទនាតាមទូរស័ព្ទក្នុងពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មរួមទាំងវិវាទលើប្រភេទរ៉ែសំខាន់ៗផងដែរ។

ព័ត៌មាននេះត្រូវបានលោក Scott Bessent ប្រកាសនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃទី ១ ខែមិថុនា នៅលើកម្មវិធី "Face the Nation" របស់កាសែត CBS ។ យោងតាមរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ការសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានរដ្ឋចិន លោក Xi Jinping នឹងក្លាយជាកម្លាំងជំរុញដ៏សំខាន់មួយ នៅពេលដែលការចរចារវាងអាមេរិក និងចិនលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរយៈពេលវែង ទាក់ទងនឹងបញ្ហាពន្ធគយដែលមិនសម្រេចបានវឌ្ឍនភាពនៅឡើយទេ ចាប់តាំងពីភាគីទាំងពីរមានឈានដល់កិច្ចព្រមព្រៀងបណ្តោះអាសន្នកាលពីថ្ងៃទី ១២ ឧសភា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.