ព័ត៍មាន

ប្រធានាធិបតីលោក D. Trump៖ ការចរចានុយក្លេអ៊ែរនាពេលខាងមុខជាមួយអ៊ីរ៉ង់គឺមានលក្ខណៈសម្រេច

ប្រធានាធិបតីលោក D. Trump៖ ការចរចានុយក្លេអ៊ែរនាពេលខាងមុខជាមួយអ៊ីរ៉ង់គឺមានលក្ខណៈសម្រេច

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃទី ៩ ខែមិថុនាថា ការចរចានុយក្លេអ៊ែររវាងសហរដ្ឋ អាមេរិកនិងអ៊ីរ៉ង់ដែលគ្រោងនឹងធ្វើឡើង នៅសប្តាហ៍នេះអាចជាពេលវេលាសម្រេចចិត្តថា តើភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងមួយដើម្បីចៀសវាងការអន្តរាគមន៍យោធាដែរឬទេ ក្នុងបរិបទដែល អ៊ីរ៉ង់កំពុងបង្ហើយសំណើមួយសម្រាប់ផែនការកិច្ចព្រមព្រៀង។

ថ្លែងបន្ទាប់ពីជំនួបតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីលោក Netanyahu លោកប្រធានាធិបតីអាមេរិកបានអះអាងថា លោកកំពុងព្យាយាមឈានដល់កិច្ចព្រមព្រៀងមួយ ដោយមិនចាំបាច់ពិចារណាលើជម្រើសយោធា ប៉ុន្តែលោកក៏មិនបានច្រានចោលនូវលទ្ធភាពដែលថា អ្វីៗនឹងទៅជាទិសដៅផ្សេងដែរ។

រីឯខ្លួនវិញ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយថា សំណើរបស់សហរដ្ឋអាមេរិក "ខ្វះខ្លឹមសារដែលឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចចរចាមុនៗ ដែលសម្របសម្រួលដោយប្រទេសអូម៉ង់"។ យោងតាមលោក Baqaei អ៊ីរ៉ង់នឹងបញ្ជូនសំណើររបស់ខ្លួនទៅភាគីម្ខាងទៀតតាមរយៈអូម៉ង់ក្នុងពេលឆាប់ៗនេះ។ នេះជាផែនការសមហេតុសមហេតុផល   ហើយយើងសូមផ្តល់អនុសាសន៍ឲ្យភាគីអាមេរិក យកឱកាសនេះឲ្យបានហ្មត់ចត់”៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.