ព័ត៍មាន

ប្រធានាធិបតីលោក Zelensky ប្រកាសត្រៀមខ្លួនជួបប្រធានាធិបតីរុស្ស៊ីក្នុងគ្រប់ទម្រង់

ប្រធានាធិបតីលោក Zelensky ប្រកាសត្រៀមខ្លួនជួបប្រធានាធិបតីរុស្ស៊ីក្នុងគ្រប់ទម្រង់

(VOVWORLD) - សេចក្តីប្រកាសនេះត្រូវបានប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បង្ហោះ កាលពីថ្ងៃទី ២៣ ខែសីហា នៅលើប៉ុស្តិ៍ Telegram របស់ខ្លួន ក្នុងបរិបទដែលមតិសាធារណៈអន្តរជាតិបន្តចាប់អារម្មណ៍លើការរំពឹងទុកនៃការសន្ទនាដោយផ្ទាល់រវាងភាគីទាំងពីរ។

ទោះជាយ៉ាងណាក៏ដោយ លោក Zelensky ក៏បានចោទប្រកាន់រុស្ស៊ីថា "មានចេតនាអូសបន្លាយដំណើរការ" ប៉ុន្តែមិនបានផ្តល់ភស្តុតាងទេ។

មុននេះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានបញ្ជាក់ថា លោកប្រធានាធិបតី Putin នឹងត្រៀមខ្លួនជួបសមភាគីអ៊ុយក្រែន ប្រសិន បើបញ្ហាដែលត្រូវពិភាក្សានៅកម្រិតខ្ពស់បំផុតត្រូវបានរៀបចំ យ៉ាងប្រុងប្រយ័ត្ន។ យោងតាមលោក Lavrov ជំហរបច្ចុប្បន្នរបស់អ៊ុយក្រែនបង្ហាញថា រដ្ឋាភិបាលក្រុងគៀវកំពុងព្យាយាមរារាំងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សារបស់សហរដ្ឋអាមេរិក ខណៈដែលរុស្ស៊ីរក្សាការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកដើម្បីដោះស្រាយឫសគល់នៃវិបត្តិ។ រដ្ឋមន្ត្រីការបរទេសលោក Lavrov បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូត្រៀមខ្លួនជាស្រេចដើម្បីពិភាក្សាជាមួយទីក្រុងគៀវលើរាល់ទិដ្ឋភាពនយោបាយនៃដំណើរការសម្របសម្រួល និងធ្វើការក្នុងក្របខ័ណ្ឌសមស្របណាមួយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.