ព័ត៍មាន

ប្រធានាធិបតីបារាំងមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី

ប្រធានាធិបតីបារាំងមកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទ្វេភាគី

(VOVWORLD) - ប្រធានាធិបតីបារាំងលោក Emmanuel Macron នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកដំបូងនៅវៀតណាមចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ឧសភា សំដៅធ្វើឱ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។ ព័ត៌មាននេះត្រូវបានប្រកាសដោយឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅទីក្រុងហាណូយ លោក Olivier Brochet នាថ្ងៃទី ២៣ ឧសភា។

ដំណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅអាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសវៀតណាម ឥណ្ឌូនេស៊ី និងសិង្ហបុរី។ នេះជាផ្នែកមួយក្នុងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបារាំងបាននិងកំពុងអនុវត្តតាំងពីឆ្នាំ ២០១៨មក។ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet បានឲ្យដឹងថា វៀតណាមគឺជាទីបង្អង់ដំណើរដំបូងគេ បានបង្ហាញពីមជ្ឈភាពរបស់ទីក្រុងហាណូយក្នុងគោលនយោបាយតំបន់របស់ទីក្រុងប៉ារីស។  

“លោកប្រធានាធិបតី Emmanuel Macron បានជ្រើសរើសវៀតណាមជាទីបង្អង់ដំណើរដំបូងគេក្នុងដំណើរទស្សនកិច្ចរបស់ខ្លួន ដើម្បីបញ្ជាក់ពីទំនាក់ទំនងពិសេសនិងរឹងមាំរវាងប្រជាជាតិទាំងពីរ។ យើងបានចែករំលែកប្រវតិ្តសាស្រ្តរួមដ៏ដ៏វែង ហើយរយៈពេលបីទសវត្សរ៍កន្លងមកនេះ បានមើលឃើញនូវការអភិវឌ្ឍន៍ដោយឥតឈប់ឈរ ទាំងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ក្នុងដំណើរទស្សនកិច្ចរបស់លោកអគ្គលេខាបក្ស តូ ឡឹម ទៅកាន់ប្រទេសបារាំងកាលពីខែតុលាកន្លងទៅ ប្រទេសទាំងពីរបានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាផ្លូវការ។ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងនៅវៀតណាម ក្រោយរយ់ពេលត្រឹមតែ៨ខែ គឺជាការបង្ហាញយ៉ាងច្បាស់អំពីគុណភាពនៃទំនាក់ទំនងទ្វេភាគី ក៏ដូចជាការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរ ជាពិសេសបារាំង ដើម្បីធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ”។

លោក Olivier Brochet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម។ រូបថត៖ qdnd.vn

តាមផែនការ លោកប្រធានាធិបតី Macron នឹងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងពិភាក្សាលើវិស័យសហប្រតិបត្តិការជាច្រើន ដូចជា នយោបាយ សេដ្ឋកិច្ច ការពារជាតិ ការអប់រំ ការស្រាវជ្រាវ វប្បធម៌ ថាមពល និងនវានុវត្តន៍។ ភាគីទាំងពីរនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីជាច្រើនផងដែរ។

ប្រធានាធិបតីបារាំងក៏នឹងថ្លែងសុន្ទរកថានៅមហាវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុងហាណូយ (USTH) ដោយសង្កត់ធ្ងន់លើតួនាទីរបស់យុវវ័យ ការអប់រំ បណ្តុះបណ្តាល និងនវានុវត្តន៍ក្នុងអនាគតនៃទំនាក់ទំនងទ្វេភាគី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.