ព័ត៍មាន

ប្រធានាធិបតីប៉ូឡូញ អនុម័តលើការដាក់ពង្រាយកងកម្លាំង ណាតូ នៅលើទឹកដីរបស់ខ្លួន

ប្រធានាធិបតីប៉ូឡូញ អនុម័តលើការដាក់ពង្រាយកងកម្លាំង ណាតូ នៅលើទឹកដីរបស់ខ្លួន

(VOVWORLD) - កាលពីថ្ងៃទី ១៤ ខែកញ្ញា ទីភ្នាក់ងារសន្តិសុខជាតិប៉ូឡូញបានឲ្យដឹងថា ប្រធានាធិបតី លោក Karol Nawrocki បានចុះហត្ថលេខាលើសេចក្តីសម្រេចចិត្តដែលអនុញ្ញាតឱ្យទាហានណាតូឈរជើងនៅក្នុងប្រទេសនេះ ជាផ្នែកមួយនៃប្រតិបត្តិការយោធារបស់ណាតូដែលហៅថា Eastern Sentry ។

ទីស្នាក់ការកណ្តាលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។ រូបថត៖ THX/TTXVN

ទោះយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃសេចក្តីសម្រេចចិត្ត មិនត្រូវបានប្រកាសនោះទេ។

កាលពីថ្ងៃទី ១២ ខែកញ្ញា អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានប្រកាសថា សម្ព័ន្ធភាពបានចាប់ផ្តើមប្រតិបត្តិការយោធា Eastern Sentry ដើម្បីពង្រឹងប៉ែកខាងកើតរបស់អង្គការណាតូ បន្ទាប់ពីឧប្បត្តិហេតុនៃយន្តហោះដ្រូនជាច្រើន បានរំលោភលើដែនអាកាសប៉ូឡូញ។ បន្ទាប់មក នៅថ្ងៃទី ១៣ ខែកញ្ញា អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធប៉ូឡូញ បានបញ្ជាក់ថា ណាតូបានបើកប្រតិបត្តិការ Eastern Sentry នៅលើទឹកដីប៉ូឡូញ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.