ព័ត៍មាន

ប្រធានាធិបតីអាមេរិក ពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែនអំពីការបញ្ឈប់ជម្លោះ

ប្រធានាធិបតីអាមេរិក ពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី និងអ៊ុយក្រែនអំពីការបញ្ឈប់ជម្លោះ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ១២ ខែកុម្ភៈ (ម៉ោងក្នុង ស្រុក) បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយដាច់ដោយឡែកគ្នាជាមួយប្រធានាធិបតី រុស្ស៊ីលោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky អំពីការបញ្ឈប់ជម្លោះដែលបានអូសបន្លាយជិត ៣ ឆ្នាំកន្លងមកនៅអ៊ុយក្រែន។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី ១២ ខែកុម្ភៈ នៅសេតវិមាន ប្រធានាធិបតីអាមេរិក លោក Donald Trump បានមានប្រសាសន៍ថា លោកមានការសន្ទនា តាមទូរស័ព្ទដ៏ "យូរនិងមានប្រសិទ្ធភាពខ្លាំង" ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin អំពីដំណោះស្រាយបញ្ឈប់ជម្លោះនៅអ៊ុយក្រែន ហើយបន្ទាប់នោះក៏ មានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ផងដែរ។ ប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា ទាំងលោក ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអ៊ុយក្រែន សុទ្ធតែចង់បានសន្តិភាព បញ្ឈប់ជម្លោះនៅអ៊ុយក្រែនភ្លាមមួយរំពិច។ ប្រធានាធិបតីអាមេរិកក៏បានសង្កត់ធ្ងន់ថា លោកចង់ជួបដោយផ្ទាល់ ជាមួយប្រធានាធិបតីរុស្ស៊ី ក្នុងពេលឆាប់ៗនេះ ដើម្បីពិភាក្សាអំពីដំណោះស្រាយ លម្អិតបន្ថែមទៀត។
“ខ្ញុំគិតថា យើងខ្ញុំនឹងសម្រេចបានអ្វីខ្លះ ហើយយើងខ្ញុំសុទ្ធតែទន្ទឹងរង់ចាំជួប គ្នាទៅវិញទៅមក។ ខ្ញុំរំពឹងថា គាត់នឹងមកសហរដ្ឋអាមេរិក ហើយខ្ញុំនឹងទៅរុស្ស៊ី ប៉ុន្តែ ប្រហែលជាយើងខ្ញុំនឹងជួបគ្នាមុននោះនៅអារ៉ាប៊ីសាអូឌីត ដើម្បីបានដឹងថា តើយើងអាច សម្រេចបានអ្វីខ្លះ។ យើងខ្ញុំសុទ្ធតែចង់បញ្ឈប់ជម្លោះ ព្រោះជម្លោះនេះពិតជាគ្រោះ មហន្តរាយ”។
ចំណែកខាងរុស្ស៊ីវិញ កាលពីថ្ងៃទី ១២ កុម្ភៈ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏បានបញ្ជាក់ដែរថា ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីអាមេរិក បានធ្វើការសន្ទនាតាមទូរស័ព្ទជាលើកដំបូងចាប់តាំងពីលោក Donald Trump ចូល កាន់តំណែងកាលពីថ្ងៃទី២០ ខែមករា។ ការសន្ទនាតាមទូរស័ព្ទបានអូសបន្លាយក្នុង រយៈពេលមួយម៉ោងកន្លះ ក្នុងនោះមេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាថាដំណោះ ស្រាយយូរអង្វែងមួយអាចសម្រេចបានតាមរយៈការចរចាសន្តិភាព។ ទោះជាយ៉ាង ណាក៏ដោយ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសង្កត់ធ្ងន់ថា ដំណោះ ស្រាយណាមួយត្រូវតែ "គិតគូរពីមូលហេតុឫសគលនៃជម្លោះ"។ ក្នុងពេលជាមួយ គ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា លោកមានការពិភាក្សាដ៏យូរជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump អំពីដំណោះស្រាយសន្តិភាពចំពោះជម្លោះអ៊ុយក្រែន ក៏ដូចជាកិច្ចព្រមព្រៀងសេដ្ឋកិច្ច នាពេលអនាគតរវាងអ៊ុយក្រែន និងសហរដ្ឋអាមេរិកផងដែរ។
បន្ទាប់ពីលោកប្រធានាធិបតី Trump បានធ្វើការសន្ទនាដោយដាច់ដោយឡែក ជាមួយសមភាគីរុស្ស៊ី និងអ៊ុយក្រែន អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនបាន ស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះរវាងទីក្រុងម៉ូស្គូនិងទីក្រុងគៀវ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.