ព័ត៍មាន

ប្រធានាធិបតីអាមេរិក លោក D. Trump ប្រកាសថា លោកនឹងកាត់បន្ថយពេលវេលាកំណត់បញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន

ប្រធានាធិបតីអាមេរិក លោក D. Trump ប្រកាសថា លោកនឹងកាត់បន្ថយពេលវេលាកំណត់បញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្រកាសកាលពីថ្ងៃទី ២៨ ខែកក្កដា ថាលោកនឹងកាត់បន្ថយរយៈពេល ៥០ ថ្ងៃដែលលោកបានដាក់ចេញសម្រាប់រុស្ស៊ី សំដៅសម្រេចបានកិច្ចព្រមព្រៀងបទឈប់បាញ់នៅអ៊ុយក្រែន ហើយបាននិយាយថា លោកនឹងកំណត់ពេលវេលាថ្មីក្នុងរយៈពេល ១០ ទៅ ១២ ថ្ងៃបន្ទាប់។

ថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer នៅប្រទេសស្កុតឡែន ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកមិនពេញចិត្តនឹងដំណើការនាពេលបច្ចុប្បន្នក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែននោះទេ។ អាមេរិកនឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី និងប្រទេសដែលទិញការនាំចេញរបស់រុស្ស៊ី ប្រសិនបើកិច្ចព្រមព្រៀងមិនត្រូវបានសម្រេចឆាប់ៗ។

នៅក្នុងបម្រែបម្រួលដែលពាក់ព័ន្ធ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីម្សិលមិញថា ប្រទេសរុស្ស៊ីមិនទាន់បានរៀបចំជាក់លាក់ណាមួយសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងប្រទេសចិនក្នុងខែកញ្ញានោះទេ ដោយសារភាគីទាំងពីរមិនទាន់បានឯកភាពគ្នាលើការរៀបចំ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើប្រធានាធិបតីអាមេរិកក៏សម្រេចចិត្តទៅបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងពេលតែមួយនោះ "តាមទ្រឹស្តី កិច្ចប្រជុំមួយអាចកើតឡើង ប្រសិនបើប្រមុខរដ្ឋទាំងពីរស្ថិតនៅក្នុងទីក្រុងតែមួយ"៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.