ព័ត៍មាន

ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តពន្យារពេលអនុវត្តន៍​ការហាមឃាត់ TikTok រយៈពេល ៩០ ថ្ងៃទៀត

ប្រធានាធិបតីអាមេរិក លោក Donald Trump បន្តពន្យារពេលអនុវត្តន៍​ការហាមឃាត់ TikTok រយៈពេល ៩០ ថ្ងៃទៀត

(VOVWORLD) - កាលពីថ្ងៃទី ១៦ ខែកញ្ញា ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខាលើក្រឹតនិតិប្រតិបត្តិមួយ ដោយបន្តពន្យារពេលការហាមឃាត់ TikTok រយៈពេល ៩០ ថ្ងៃទៀត រហូតដល់ថ្ងៃទី ១៦ ខែធ្នូឆ្នាំ ២០២៥។

រូបផាព៖ THX/TTXVN

នៅក្នុងក្រឹតថ្មីដែលមានចំណងជើងថា "ពន្យារពេលបន្ថែមលើការហាមឃាត់ TikTok" លោកប្រធានាធិបតី Donald Trump បានស្នើឱ្យក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកមិនអនុវត្តការបង្ខិតបង្ខំ ឬដាក់ទណ្ឌកម្មលើសកម្មភាពចែកចាយ ដំណើរការ ឬធ្វើបច្ចុប្បន្នភាពកម្មវិធី TikTok ក្នុងអំឡុងពេលដែលបានពន្យា។ សូម្បីតែសកម្មភាពដែលបានកើតឡើងនៅចន្លោះថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ (កាលបរិច្ឆេទដែលក្រឹតបានចូលជាធរមាន) រហូតដល់ថ្ងៃប្រកាសក្រឹតថ្មី នឹងមិនរងការទទួលខុសត្រូវឡើយ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ត្រូវបានចាត់តាំងឱ្យទទួលខុសត្រូវក្នុងការនាំចេញឯកសារណែនាំ និងផ្ញើលិខិតបញ្ជាក់ទៅកាន់អ្នកផ្តល់សេវាថាពួកគេមិនបំពានច្បាប់ក្នុងអំឡុងពេលនេះ។

នេះជាលើកទីបីហើយដែលសេតវិមានបាននាំចេញក្រឹតពន្យារពេលចាប់តាំងពីដើមឆ្នាំ ២០២៥ មក។ កាយវិការនេះកើតឡើងនៅពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបន្តការចរចារដើម្បីស្វែងរកដំណោះស្រាយធានាសុវត្ថិភាពទិន្នន័យ ខណៈពេលដែលនៅតែរក្សាបាននូវប្រតិបត្តិការរបស់ TikTok នៅក្នុងទីផ្សារសហរដ្ឋអាមេរិក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.