ព័ត៍មាន

ប្រធានាធិបតីអាមេរិក-រុស្ស៊ជួបសម្ទនាតាមទូរស័ព្ទ ដើម្បីស្វែងរករបកគំហើញសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន

ប្រធានាធិបតីអាមេរិក-រុស្ស៊ជួបសម្ទនាតាមទូរស័ព្ទ ដើម្បីស្វែងរករបកគំហើញសម្រាប់កិច្ចព្រមព្រៀងឈប់បាញ់នៅអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១៩ ខែឧសភា ប្រធានាធិបតីអាមេរិកលោក Donald Trump បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិប តីរុស្ស៊ី លោក Vladimir Putin ដែលមានរយៈពេលជាង ២ ម៉ោង។ នេះជាសកម្មភាពការទូតថ្មីបំផុតរវាងអាមេរិកនិងរុស្ស៊ី ក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះរុស្ស៊ី - អ៊ុយក្រែន ដែលបានឈានចូលដល់ឆ្នាំទី ៤ ហើយ។

សរសេរនៅលើបណ្តាញសង្គម Truth Social បន្ទាប់ពីកិច្ចសន្ទនាត្រូវបានបញ្ចប់ លោកប្រធានាធិបតី Donald Trump បាននិយាយថា លោកទើបតែបានបញ្ចប់ការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី Vladimir Putin ហើយជឿជាក់ថា អ្វីៗដំណើរការយ៉ាងល្អ។ រុស្ស៊ី និងអ៊ុយក្រែននឹងចាប់ផ្តើមការចរចាភ្លាមៗឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀតគឺការបញ្ចប់សង្រ្គាម។ ទោះជាយ៉ាងណាក៏ដោយ រុស្ស៊ី និងអ៊ុយក្រែននឹងចរចាលើលក្ខខណ្ឌជាក់ស្តែង ខណៈដែលមានតែភាគីទាំងពីរប៉ុណ្ណោះដែលដឹងព័ត៌មានលម្អិត។

ការវាយតម្លៃដំបូងបង្ហាញថា ទោះបីជាមេដឹកនាំទាំងរុស្ស៊ី និងអាមេរិកបានចេញសេចក្តីប្រកាសជាវិជ្ជមានក៏ដោយ ប៉ុន្តែជាមូលដ្ឋាន ពួកគេគ្រាន់តែបញ្ជាក់មួយជំហានទៀតនៅក្នុងផែនទីបង្ហាញផ្លូវនៃការចរចា ហើយមិនទទួលបានលទ្ធផលជាក់ស្តែងណាមួយឡើយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.