ព័ត៍មាន

ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោក

ប្រធានាធិបតីអាមេរិកលោក Donald Trump ថ្លែងនៅវេទិកាសេដ្ឋកិច្ចពិភពលោក

(VOVWORLD) - កាលពីថ្ងៃទី ២៣ ខែមករា ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែង សុន្ទរកថាតាមអ៊ីនធឺណិតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥៥ ដែល កំពុងប្រព្រឹត្តទៅនៅទីក្រុង Davos ប្រទេសស្វីស ក្នុងនោះលោកបានលើកឡើងពី បញ្ហាធំៗរបស់ពិភពលោក។

ប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លែង សុន្ទរកថាតាមអ៊ីនធឺណិតនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លើកទី ៥៥។ (រូបថត៖ RT)
នៅក្នុងសុន្ទរកថាដំបូងនៅចំពោះមុខ WEF ចាប់តាំងពីវិលត្រឡប់មកកាន់តំណែងជាប្រធានា
ធិបតីសហរដ្ឋអាមេរិកវិញនៅថ្ងៃទី ២០ ខែមករា លោក Donald Trump បានធ្វើឡើងសេចក្ដីប្រកាសសំខាន់ៗជាច្រើនទាក់ទងនឹងជម្លោះនៅអ៊ុយក្រែន ទំនាក់ទំនងអាមេរិក និងចិន តម្លៃប្រេងលើពិភពលោក ឬទំនាក់ទំនងរវាង សហរដ្ឋ អាមេរិក និងសម្ព័ន្ធមិត្ត ដូចជាកាណាដា និងសហភាពអឺរ៉ុប។ ទាក់ទិននឹងជម្លោះនៅ អ៊ុយក្រែន ប្រធានាធិបតីអាមេរិកបានប្រកាសថា លោកចង់ជួបភ្លាមៗជាមួយប្រធានា ធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីពិភាក្សាអំពីការបញ្ឈប់ជម្លោះ។  
“រឿងសំខាន់មួយគឺថា ខ្ញុំពិតជាមានបំណងចង់ជួបជាមួយប្រធានាធិបតីពូទីន ក្នុងពេលឆាប់ៗនេះ និងបញ្ឈប់ជម្លោះនេះ។ ប្រការនេះមិនមែនដោយសារទិដ្ឋភាពសេដ្ឋកិច្ចឬអ្វីផ្សេងទៀតទេ ប៉ុន្តែដោយសារជីវិតមនុស្សរាប់លាននាក់ត្រូវបាត់បង់”។
ក្រៅពីនោះ ប្រធានាធិបតីអាមេរិកថ្មីក៏បានស្នើឱ្យចិនសហការជាមួយអាមេរិក ដើម្បីជួយបញ្ឈប់ជម្លោះនៅអ៊ុយក្រែនឱ្យបានឆាប់។ ទាក់ទងនឹងទំនាក់ទំនងរវាងអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន លោក Donald Trump បានរិះគន់ឱនភាពពាណិជ្ជកម្ម ដ៏ធំរវាងអាមេរិកជាមួយ EU និងការដែលប្រទេស EU ជាច្រើននៅក្នុងអង្គការសន្ធិ សញ្ញាអាត្លង់ទិកខាងជើង (NATO) មិនទទួលយកបង្កើនការចំណាយលើវិស័យការពារ ជាតិ។ ទោះជាយ៉ាងណាក៏ដោយ លោក Donald Trump បាននិយាយថា សហរដ្ឋ អាមេរិកនឹងនៅតែធានាការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) គ្រប់គ្រាន់ទៅកាន់អឺរ៉ុប។ ទាក់ទងនឹងទំនាក់ទំនងអាមេរិក-កាណាដា លោក Donald Trump បានប្រកាសថា អាមេរិកមិនត្រូវការប្រេងកាណាដាទេ ហើយបានរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ ដ៏ចម្រូងចម្រាសពីមុនរបស់លោកថា កាណាដាគួរតែក្លាយជារដ្ឋមួយរបស់សហរដ្ឋ អាមេរិក៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.