ព័ត៍មាន

ប្រធានាធិបតីអាមេរិករំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងជំនួបជាមួយប្រធានរដ្ឋចិន

ប្រធានាធិបតីអាមេរិករំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងជំនួបជាមួយប្រធានរដ្ឋចិន

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីថ្ងៃទី ២២ ខែតុលា បានឲ្យដឹងថា លោករំពឹងថានឹងសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន នៅក្នុងជំនួបជាមួយប្រធានរដ្ឋចិន លោក Xi Jinping ដែលគ្រោងនឹងប្រព្រឹត្តទៅនៅសប្តាហ៍ខាងមុខ ក្នុងប្រទេសកូរ៉េខាងត្បូង នៅខាងក្រៅកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ។ លើសពីនេះ លោក Donald Trump ក៏រំពឹងថា ភាគីទាំងពីរនឹងឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីស្ដារឡើងវិញនូវការដែលចិន ទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិក។

 ប្រធានាធិបតីអាមេរិក លោក Donald Trump ។ រូបថត៖ Reuters

យោងតាមប្រធានាធិបតីអាមេរិក ជំនួបរបស់លោកជាមួយប្រធានរដ្ឋចិន លោក Xi Jinping នៅកូរ៉េខាងត្បូងត្រូវបានកំណត់ ហើយភាគីទាំងពីរបានត្រៀមរៀបចំសម្រាប់កិច្ចប្រជុំអូសបន្លាយ។ លោកក៏បានលើកសរសើរទំនាក់ទំនងផ្ទាល់ខ្លួនជាមួយប្រធានរដ្ឋចិន លោក Xi Jinping និងបានសម្តែងសុទិដ្ឋិនិយមថា សហរដ្ឋអាមេរិក និងចិនអាចដោះស្រាយការខ្វែងគំនិតគ្នាបានទាំងស្រុង។

ក្រៅពីបញ្ហាពាណិជ្ជកម្ម ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានបង្ហើបពីលទ្ធភាពដែលអាមេរិកនិងចិនឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីរឹតបន្តឹងការរីកសាយភាយអាវុធនុយក្លេអ៊ែរ។ លោក Trump បានសង្កត់ធ្ងន់ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងពីលទ្ធភាពនៃការកាត់បន្ថយភាពតាងតឹងនុយក្លេអ៊ែរ ហើយប្រទេសចិនអាចចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.