ព័ត៍មាន

ប្រធានាធិបតីអាមេរិកស្នើពេលវេលាសម្រាប់រៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយរុស្ស៊ីនិងអ៊ុយក្រែន

ប្រធានាធិបតីអាមេរិកស្នើពេលវេលាសម្រាប់រៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយរុស្ស៊ីនិងអ៊ុយក្រែន

(VOVWORLD) - នាថ្ងៃទី ១៦ ខែសីហា គេហទំព័រព័ត៌មានអាមេរិក Axios បានដកស្រងប្រភពព័ត៌មានមួយដែលឲ្យដឹងថា នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំអឺរ៉ុបបន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីនៅអាឡាស្កា ប្រធានាធិបតីអាមេរិក លោក Donal Trump បានឲ្យដឹងថា លោកចង់រៀបចំកិច្ចប្រជុំកំពូលត្រីភាគីជាមួយរុស្ស៊ី និងអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដែលអាចនៅដើមសប្តាហ៍ក្រោយនៅថ្ងៃទី ២២ ខែសីហា។ ភាគីរុស្ស៊ីមិនទាន់ធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។

ប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថត៖ REUTERS/Jeenah Moon)

នាថ្ងៃដដែល អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានឲ្យដឹងថា កិច្ចប្រជុំកំពូលបីភាគីរវាងអាមេរិក រុស្ស៊ី និងអ៊ុយក្រែន អាចប្រព្រឹត្តទៅនៅអឺរ៉ុប ក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍ NTV និង RTL អធិការបតី អាល្លឺម៉ង់បានលើកច្បាស់ថា "ខ្ញុំគិតថា កិច្ចប្រជុំត្រីភាគីបែបនេះនឹងប្រព្រឹត្តទៅ កាលបរិច្ឆេទនិងទីតាំងនៅតែត្រូវយល់ព្រម។ យើងបានស្នើឱ្យស្វែងរកទីតាំងនៅអឺរ៉ុប"។

បន្ទាប់ពីកិច្ចប្រជុំកំពូលអាមេរិក-រុស្ស៊ីនៅអាឡាស្កា លោកប្រធានាធិបតី Trump បានឲ្យដឹងថា លោកនិងថ្នាក់ដឹកនាំអឺរ៉ុបចង់ឱ្យមានជំនួបកំពូលមួយទៀតជាមួយលោកប្រធានាធិបតី Putin ដែលលើកនេះជាមួយប្រធានា ធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ លោកក៏បានបោះបង់ចោល កិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានបទឈប់បាញ់ រវាងភាគីទាំងពីរ ជំនួសមកវិញការបន្តកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ ដែលជាការផ្លាស់ប្តូរដ៏សំខាន់មួយ បានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.