ព័ត៍មាន

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff នៅ St. Petersburg

ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ជួបជាមួយបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff នៅ St. Petersburg

(VOVWORLD) - នាយប់ថ្ងៃទី ១១ ខែមេសា ម៉ោងនៅទីក្រុងម៉ូស្គូ ឬម៉ោង ២ ទៀបភ្លឺថ្ងៃទី ១២ មេសា ម៉ោងនៅទីក្រុងហាណូយ ជំនួបរវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិកលោក Steve Witkoff បានបញ្ចប់នៅ ទីក្រុង St. Petersburg ប្រទេសរុស្ស៊ី។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) និងបេសកជនពិសេសអាមេរិក លោក Steve Witkoff (រូបថត៖ Sputnik)

នេះជាជំនួបលើកទី៣ហើយ រវាងប្រធានាធិបតីរុស្ស៊ី លោក ពូទីន និងបេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Steve Witkoff ដែលអូសបន្លាយរយៈពេលប្រហែល ៤ ម៉ោងកន្លះ។ យោងតាមការប្រកាសជាផ្លូវការនៅលើគេហទំព័រវិមានក្រឹមឡាំង នេះគឺជាកិច្ចប្រជុំបិទទ្វារ ហើយប្រធានបទសំខាន់គឺទិដ្ឋភាពទាក់ទងនឹងការស្វែងរកដំណោះស្រាយសម្រាប់ជម្លោះនៅអ៊ុយក្រែន។

នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃដដែល លេខាធិការសារព័ត៌មានរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានឲ្យដឹងថា ភាគីទាំងពីរបានពិភាក្សាគ្នាអំពីទិដ្ឋភាពនៃការតាំងទីលំនៅរបស់ប្រជាជនអ៊ុយក្រែន។ លោក Peskov ក៏បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក ពូទីន អាចនឹងមានការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បន្ទាប់ពីជំនួបជាមួយលោក Steve Witkoff។

លោក Steve Witkoff បានមកដល់ប្រទេសរុស្ស៊ីកាលពីព្រឹកម្សិលមិញ។ នៅរសៀលថ្ងៃដដែល លោកបានជួបជាមួយប្រធានមូលនិធិវិនិយោគផ្ទាល់រុស្ស៊ី Kirill Dmitriev។ យោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Ria Novosti សហរដ្ឋអាមេរិកបានចាត់ទុកការចរចារបស់លោក Steve Witkoff នៅក្នុងប្រទេសរុស្ស៊ីថាជាជំហានឆ្ពោះទៅរកការដោះស្រាយបញ្ហាអ៊ុយក្រែន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.