ព័ត៍មាន

ប្រធានាធិបតីរុស្ស៊ី V. Putin បញ្ជាក់កិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី

ប្រធានាធិបតីរុស្ស៊ី V. Putin បញ្ជាក់កិច្ចសហប្រតិបត្តិការជាមួយប្រធានាធិបតីបណ្តោះអាសន្នរបស់ស៊ីរី

(VOVWORLD) - នៅក្នុងសារមួយទៅកាន់ប្រធានាធិបតីបណ្តោះអាសន្នស៊ីរី Ahmed al-Sharaa នាថ្ងៃទី ២០ ខែមីនា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសម្តែងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីការពារបូរណភាពទឹកដីនៃប្រទេសមជ្ឈិមបូព៌ានេះ។

សារនេះត្រូវបានមេដឹកនាំ   រុស្ស៊ីនាំចេញក្នុងបរិបទនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសស៊ីរីដើម្បីលើកកម្ពស់ដំណើរការអន្តរកាលដ៏ទូលំទូលាយ និងរួមបញ្ចូល ជាមួយការគាំទ្រពីសហគមន៍អន្តរជាតិ ក្នុងគោលបំណងនាំមកនូវការស្តារសេដ្ឋកិច្ច ក៏ដូចជាស្ថិរភាពប្រទេសបន្ទាប់ពីជម្លោះរយៈពេល ១៤  ឆ្នាំ និងការដួលរលំនៃរបបប្រធានាធិបតី Bashar al-Assad កាលពីថ្ងៃទី ៨ ខែធ្នូឆ្នាំមុន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រធានាធិបតីលោក Putin ក៏បានបញ្ជាក់ថា រុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយស៊ីរីលើគ្រប់វិស័យ ក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង   សំដៅពង្រឹងមិត្តភាពជាប្រពៃណីរវាងរុស្ស៊ីនិងស៊ីរី៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.