ព័ត៍មាន

ប្រធានាធិបតីរុស្ស៊ីចង់បង្កើតយន្តការសហប្រតិបត្តិការជាមួយចិនលើវិស័យ​ AI

ប្រធានាធិបតីរុស្ស៊ីចង់បង្កើតយន្តការសហប្រតិបត្តិការជាមួយចិនលើវិស័យ​ AI

(VOVWORLD) - កាលពីថ្ងៃទី ១ ខែមករា ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថា លោកប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យរដ្ឋាភិបាលនិងធនាគារ Sberbank ដែលជាធនាគារធំជាងគេរបស់ប្រទេសនេះ បង្កើតយន្តការសហប្រតិបត្តិការជាមួយប្រទេសចិន ក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI)។

បច្ចុប្បន្ននេះ រុស្សីកំពុងវិនិយោគយ៉ាងខ្លាំង ដើម្បីអាចធ្វើជាម្ចាស់កម្មសិទ្ធិនៃបច្ចេកវិទ្យាបន្ទះឈីបល្បឿនលឿន ជាវិស័យបច្ចេកវិទ្យាដ៏សំខាន់និងរីកចម្រើនមួយនៃសតវត្សទី ២១។

ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបនៅក្រុង Astana ប្រទេសកាហ្សាក់ស្ថាន កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤។ រូបថត៖ THX/TTXVN

ក្រុមហ៊ុនផលិតបន្ទះឈីបជាច្រើននៅជុំវិញពិភពលោកបានផ្អាក់ការនាំចេញផលិតផលទៅប្រទេសរុស្ស៊ី ដោយសារតែវិធានការរឹតបន្តឹងការនាំចេញបច្ចេកវិទ្យាទំនើបរបស់បណ្តាប្រទេសលោកខាងលិច។ នេះត្រូវបានចាត់ទុកថា បានជិះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ AI របស់រុស្ស៊ី។ នៅក្នុងសារជូនពរឆ្នាំថ្មីផ្ញើជូនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃទី ៣១ ខែធ្នូ ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអះអាងពីទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយ និងនិរន្តរភាពរវាងប្រទេសទាំងពីរ៕


This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.