ព័ត៍មាន

ប្រធានាធិបតីរុស្ស៊ីត្រៀមជួបសមភាគីអាមេរិក

ប្រធានាធិបតីរុស្ស៊ីត្រៀមជួបសមភាគីអាមេរិក

(VOVWORLD) - អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃទី ២៨ ខែកញ្ញាថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបជាមួយប្រធានាធិបតីអាមេរិក Donald Trump នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី។

ប្រធានាធិបតីអាមេរិក លោក Donald Trump និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅឯមូលដ្ឋានទ័ពអាកាស Elmendorf-Richardson ក្នុងទីក្រុង Anchorage រដ្ឋ Alaska (សហរដ្ឋអាមេរិក) នៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២៥។ រូបថត៖ THX/TTXVN

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន TASS លោក Peskov បានបញ្ជាក់ថា ការអញ្ជើញរបស់លោកប្រធានាធិបតី Vladimir Putin ទៅកាន់សមភាគីអាមេរិក ដើម្បីរៀបចំកិច្ចប្រជុំកំពូលបន្ទាប់នៅទីក្រុងម៉ូស្គូ នៅតែមានសុពលភាព។ អ្វីដែលនៅសល់គឺអាស្រ័យលើការសម្រេចចិត្តរបស់ប្រធានាធិបតីលោក Donald Trump។

កាលពីដើមខែសីហា បន្ទាប់ពីកិច្ចប្រជុំកំពូលជាមួយសមភាគីអាមេរិកលោក Donald Trump នៅរដ្ឋអាឡាស្កា លោកប្រធានាធិបតី Vladimir Putin បានស្នើឱ្យមានកិច្ចប្រជុំបន្ទាប់រវាងមេដឹកនាំទាំងពីរនៅទីក្រុងម៉ូស្គូ។ បន្ទាប់មកប្រធានាធិបតី Donald Trump បានពណ៌នាសំណើនេះថា "អាចធ្វើទៅបាន" ទោះបីជាគាត់បានសារភាពថា អាចប្រឈមមុខនឹងការរិះគន់ជាច្រើនសម្រាប់រឿងនេះក៏ដោយ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.