ព័ត៍មាន

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រកាសថា ជម្លោះនៅហ្គាហ្សាបានបញ្ចប់ហើយ

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ប្រកាសថា ជម្លោះនៅហ្គាហ្សាបានបញ្ចប់ហើយ

(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Donald Trump នាថ្ងៃទី ១២ តុលា បានចាកចេញ ទៅកាន់ប្រទេសអ៊ីស្រាអែល និងអេហ្ស៊ីប។ ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅតាមផ្លូវ លោកប្រធានាធិបតី Donald Trump បានប្រកាសថា ជម្លោះនៅតំបន់ហ្គាហ្សាបាន ចប់ហើយ។

កុមារទទួលបានអាហារសង្គ្រោះនៅ Jabalia តំបន់ហ្គាហ្សា។ (រូបថត៖ THX/TTXVN)
លោកប្រធានាធិបតី Donald Trump បានធ្វើសេចក្តីប្រកាសខាងលើ នៅពេលត្រូវបានសួរថា តើលោកមានទំនុកចិត្តថាជម្លោះរវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមហាម៉ាស់បានបញ្ចប់ដែរឬអត់។ លោកប្រធានាធិបតី Donald Trump ក៏បាននិយាយផង ដែរថា កិច្ចព្រមព្រៀងឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងត្រូវបាន រក្សា ពីព្រោះជម្លោះបានអូសបន្លាយយូរពេក ហើយភាគីទាំងអស់សុទ្ធតែហត់នឿយ ខ្លាំងហើយ។
នៅអ៊ីស្រាអែល លោកប្រធានាធិបតី Donald Trump នឹងជួបជាមួយក្រុមគ្រួសារ ចំណាប់ខ្មាំងដែលក្រុមហាម៉ាស់បានចាប់ខ្លួន ក្នុងការវាយប្រហារលើអ៊ីស្រាអែលនៅ ខែតុលា ឆ្នាំ ២០២៣។ លោកនឹងថ្លែងសុន្ទរកថាទៅកាន់សភាអ៊ីស្រាអែល។ បន្ទាប់ពី អ៊ីស្រាអែល ប្រធានាធិបតីអាមេរិក Donald Trump នឹងធ្វើដំណើរទៅកាន់ប្រទេស អេហ្ស៊ីប និងរួមជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi ធ្វើជាសហ ប្រធានកិច្ចប្រជុំកំពូលជាមួយមេដឹកនាំប្រទេសចំនួន ២០ ដើម្បីជំរុញផែនការបញ្ចប់ ជម្លោះនៅតំបន់ហ្គាហ្សា និងនាំមកនូវសន្តិភាពដល់មជ្ឈិមបូព៌ា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.