ព័ត៍មាន

ប្រធានាធិបតីថ្មីរបស់ Gruzia ចូលកាន់តំណែង

ប្រធានាធិបតីថ្មីរបស់ Gruzia ចូលកាន់តំណែង

(VOVWORLD) - លោក Mikheil Kavelashvili ជាអ្នកនយោបាយដែលមានជំហរតឹងតែងចំពោះលោកខាងលិច បានស្បថចូលកាន់តំណែងជាប្រ ធានាធិបតី Gruzia កាលពីម្សិលមិញ (២៩ ធ្នូ) ក្នុងបរិបទដែលរដ្ឋាភិបាលរបស់ប្រទេសនេះកំពុង ប្រឈមមុខនឹងរលកនៃការតវ៉ាប្រឆាំងនឹងរដ្ឋាភិ បាល ដោយផ្អាកដំណើរការចូលរួមជាមួយសហភាពអឺរ៉ុប (EU)។

លោក Mikheil Kavelashvili នៅឯសម័យប្រជុំសភា Gruzia ក្នុងទីក្រុង Tbilisi ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៤ (រូបថត៖ THX/TTXVN)

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ Gruzia ពិធីស្បថចូលកាន់តំណែងត្រូវបានធ្វើឡើងនៅក្នុងបន្ទប់ប្រជុំសភា។ លោក Kavelashvili ក៏ជាប្រធានា ធិបតី Gruzia ដំបូងគេដែលមិនត្រូវបានបោះឆ្នោតជ្រើសរើសដោយផ្ទាល់ តាមគោលការណ៍នៃការបោះឆ្នោតសកល ប៉ុន្តែ ដោយក្រុមអ្នកបោះឆ្នោតដែលមានសមាជិកចំនួន ៣០០ នាក់ រួមទាំងសមាជិកសភា និងតំណាងតំបន់។ ក្នុងនាមជាបេក្ខជនតែម្នាក់គត់ លោក Kavelashvili ទទួលបានសម្លេងគាំទ្រចំនួន ២២៤ ក្នុងចំណោមសម្លេងឆ្នោតសរុប ២២៥ កាលពីថ្ងៃទី ១៤ ខែធ្នូ ហើយបានក្លាយជាប្រធានាធិបតីទី ៦ របស់ Gruzia។

ពិធីស្បថចូលកាន់ដំណែងនេះបានធ្វើឡើងក្នុងបរិបទដែលអ្នកគាំទ្រយ៉ាង ហោចណាស់ ២.០០០ ចូលរួមជាមួយសហភាពអឺរ៉ុបបានប្រមូលផ្តុំគ្នាដើម្បីតវ៉ានៅក្នុងរដ្ឋធានី Tbilisi។ ដំណើរការចូលជាសមាជិកសហភាពអឺរ៉ុបបានជាប់គាំងចាប់តាំងពីឆ្នាំ ២០២២ ហើយទំនាក់ទំនងរវាង Gruzia និងលោកខាងលិចបានធ្លាក់ចុះនៅឆ្នាំនេះ បន្ទាប់ពីច្បាប់ថ្មីមួយចំនួនរបស់ទីក្រុង Tbilisi ត្រូវអឺរ៉ុបរិះគន់។ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា គណបក្ស ក្តីសុបិន Gruzia ដែលជាគណបក្សកាន់អំណាចបានឲ្យដឹងថា ប្រទេសនេះបានផ្អាកការចរចាចូលជាសមាជិកសហភាពអឺរ៉ុបរហូតដល់ឆ្នាំ ២០២៨ ហើយបានបដិសេធការផ្តល់មូលនិធិទាំងអស់ពីថវិកាសហភាពអឺរ៉ុប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.