ព័ត៍មាន

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទៅដល់តំបន់​ព្រំដែន ចំពេលមានភាពតានតឹងជាមួយប្រទេសថៃ

ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ទៅដល់តំបន់​ព្រំដែន ចំពេលមានភាពតានតឹងជាមួយប្រទេសថៃ

(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ មិថុនា ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់តំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ត ឧត្តរមានជ័យ ដើម្បីលើកទឹកចិត្តដល់លងទ័ពនិងប្រជាជននៅទីនេះ។

ប្រធានព្រឹទ្ធសភា ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រភព៖ Facebook

នេះជាលើកទីមួយហើយ ដែលលោក ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅតំបន់ព្រំដែនជាប់ប្រទេសថៃ ចាប់តាំងពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី ២៨ ឧសភា រវាងកងទ័ពនៃប្រទេសទាំងពីរ ដែលបណ្តាលឲ្យភាពតានតឹងទ្វេភាគីកាន់តែកើនឡើង និងមិនមានសញ្ញានៃការបន្ធូរកម្តៅនោះទេ។ ក្នុងដំណើរទស្សនកិច្ចនេះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន បានជួបសំណេះសំណាលជាមួយមន្ត្រីការពារជាតិ និងមេបញ្ជាការយោធានៅទីបញ្ជាការស្រាលទិសទី៣ ដែលឈរជើងក្នុងតំបន់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.