ព័ត៍មាន

ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក ជួបជាមួយសហគ្រាសនៃប្រទេសទាំងពីរ

ប្រធានព្រឹទ្ធសភាសាធារណរដ្ឋឆែក ជួបជាមួយសហគ្រាសនៃប្រទេសទាំងពីរ

(VOVWORLD) - នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការមកកាន់វៀតណាម ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានចូលរួមនិងថ្លែងសុន្ទរកថានៅក្នុង ជួបសំណេះសំណាលជា មួយសហគ្រាសនៃសាធារណរដ្ឋឆែក និងវៀតណាម។

ជួបសំណេះសំណាលជា មួយសហគ្រាសនៃសាធារណរដ្ឋឆែក និងវៀតណាម។ រូបថត៖ Minh Đuc/TTXVN

ថ្លែងនៅក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានសង្កត់ធ្ងន់ថា វៀតណាម និងសាធារណរដ្ឋឆែកមានគុណសម្បត្តិធំៗចំនួន៣ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រួមមាន៖ ទំនាក់ទំនងសាមគ្គីភាពអស់រយៈពេល ៧៥ ឆ្នាំរវាងប្រទេសទាំងពីរ នៅពេលដែលប្រទេសឆេកូស្លូវ៉ាគី (បច្ចុប្បន្នជាឆែក និងស្លូវ៉ាគី) គឺជាប្រទេសអឺរ៉ុបដំបូងគេដែលបានបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។

ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil។ រូបថត៖ Minh Đuc/TTXVN

បច្ចុប្បន្ន នៅសាធារណរដ្ឋឆែក  មានប្រជាជនវៀតណាមជាង ៣០០,០០០ នាក់ដែលនិយាយ និងយល់ច្បាស់ភាសាឆែក; ប្រជាជនដើមកំណើតវៀតណាមប្រហែល ៥០,០០០នាក់កំពុងរស់នៅសាធារណរដ្ឋឆែក ដោយបង្កើតជាសហគមន៍ជនជាតិភាគតិចផ្លូវការដែលមានសិទ្ធិពេញលេញ។ ប្រធានព្រឹទ្ធសភានៃសាធារណរដ្ឋឆែក លោក Milos Vystrcil បានបញ្ជាក់ថា ទាំងនេះគឺជាកត្តាពិសេសដែលបង្កលក្ខខណ្ឌអំណោយផលសម្រាប់ការបង្កើតទំនាក់ទំនងសហប្រតិបត្តិការអាជីវកម្មរវាងសាធារណរដ្ឋឆែក និងវៀតណាម៕

យោងតាមទិន្នន័យពីនាយកដ្ឋានវិនិយោគបរទេស ក្រសួងហិរញ្ញវត្ថុ ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ ពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងសាធារណរដ្ឋឆែកសម្រេចបាន ១,៦ ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន សាធារណរដ្ឋឆែកមានគម្រោងវិនិយោគចំនួន ៤៦ នៅវៀតណាម ដែលមានដើមទុនចុះបញ្ជីសរុបប្រហែល ៩១,៥ លានដុល្លារ ជាប់ចំណាត់ថ្នាក់លេខ ៥២ ក្នុងចំណោមប្រទេស និងតំបន់ដែនដីសរុបទាំង ១៥៣ ដែលវិនិយោគនៅវៀតណាម៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.