ព័ត៍មាន

ប្រធានរដ្ឋ លោក លឿង គឿង៖ លើកកម្ពស់ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានជាកម្លាំងចលករក្នុងការកសាងអាជ្ញាធរជិតស្និទ្ធជាមួយប្រជាជនដើម្បីប្រជាជន

ប្រធានរដ្ឋ លោក លឿង គឿង៖ លើកកម្ពស់ប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋានជាកម្លាំងចលករក្នុងការកសាងអាជ្ញាធរជិតស្និទ្ធជាមួយប្រជាជនដើម្បីប្រជាជន

(VOVWORLD) - នាព្រឹកថ្ងៃទី ២៩ កក្កដា នេះ ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញចូលរួមកិច្ចប្រជុំប្រធានបទនៅសាខាបក្សភូមិ Quang Chinh ៦ ឃុំ Quang Ha ខេត្ត Quang Ninh។

ប្រធានរដ្ឋ លោក លឿង គឿង និងគណៈប្រតិភូចូលរួមកិច្ចប្រជុំសាខាបក្សភូមិ Quang Chinh ៦ (រូបថត៖ Viet Cuong/VOV)

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានចាត់ទុកថា ការច្របាច់បញ្ចូលគ្នានៃអង្គភាពរដ្ឋបាលបានដាក់ចេញបញ្ហាប្រឈម និងការលំបាកជាច្រើន ហេតុដូច្នេះហើយ នាពេលខាងមុខ មូលដ្ឋានត្រូវបន្តកែលម្អអង្គការក្បាលម៉ាស៊ីន បែងចែកភារកិច្ចឱ្យច្បាស់លាស់   លើកកំពស់គុណភាពកម្មាភិបាល ជាពិសេសនៅថ្នាក់មូលដ្ឋាន។ លោកប្រធានរដ្ឋលឿង គឿងបានស្នើរថា៖

“ខ្ញុំស្នើឱ្យមូលដ្ឋានបន្តយកចិត្តទុកដាក់លើភាពជាអ្នកដឹកនាំ រៀបចំការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងច្បាមជាប់តាមគោលដៅនៃការរៀបចំឡើងវិញក្បាលម៉ាស៊ីន។ យើងមិនត្រូវភ្លេចថា គោលបំណងនៃការរៀបចំឡើងវិញនូវក្បាលម៉ាស៊ីន ត្រូវធានាដំណើរការប្រកបដោយប្រសិទ្ធភាព។ ទោះលំបាកយ៉ាងណាក៏ដោយ បើយើងមានការឯកភាពគ្នាខ្ពស់ យើងអាចជំនះពុះពារ។  ខ្ញុំស្នើថាយើងត្រូវតែមានការសាមគ្គីភាព ពោលគឺកាន់តែជួបការលំបាក យើងកាន់តែត្រូវមានសាមគ្គីភាព”។

ក្នុងឱកាសនេះ ប្រធានរដ្ឋ លោក លឿង គឿង និងគណៈប្រតិភូបានអញ្ជើញទៅទស្សនា និងពិនិត្យសកម្មភាពនៅមជ្ឈមណ្ឌលសេវារដ្ឋបាលសាធារណៈឃុំ Quang Ha៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.