ព័ត៍មាន

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនៅខេត្ត Lang Son

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើនៅខេត្ត Lang Son

(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ត្រូវនឹងថ្ងៃទី ៨ នៃបុណ្យតេតឆ្នាំម្សាញ់សប្តស័ក ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញចូលរួមពិធីបំផុសបុណ្យតេតដាំដើមឈើ - និទាឃរដូវឆ្នាំ ម្សាញ់ សប្តស័ក នៅស្រុក Chi Lang ខេត្ត Lang Son។

លោកប្រធានរដ្ឋ លឿង គឿង  និងគណៈប្រតិភូអញ្ជើញដាំដើមឈើ “ដឹងគុណលោកអ៊ំហូជានិច្ច" នៅខេត្ត Lang Son (រូបថត៖ VOV)

នៅទីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានអំពាវនាវដល់គ្រប់លំដាប់ថ្នាក់ គ្រប់វិស័យ អង្គការ សហគមន៍អាជីវកម្ម គ្រួសារនីមួយៗ និងបុគ្គលម្នាក់ៗ ចូលរួមយ៉ាងសកម្មក្នុងចលនាដាំដើមឈើ   និងការពារព្រៃឈើ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា ការរៀបចំដាំដើមឈើត្រូវធានាគុណភាពនិងប្រសិទ្ធភាព; ផ្តោតលើការជ្រើសរើសដើមឈើសមស្របជាមួយមូលដ្ឋាន ព្រៃ ឈើចម្រុះ ដើមឈើដែលធន់នឹងការប្រែប្រួលអាកាសធាតុ សមស្របនឹងស្ថានភាពដី និងរដូវដាំដុះព្រៃឈើនៃតំបន់នីមួយៗ ដើម្បីធានាថា បន្ទាប់ពីដាំរួច ដើមឈើមានអត្រារស់រានមានជីវិតខ្ពស់ លូតលាស់ និងអភិវឌ្ឍបានល្អ។

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋ លោកលឿង គឿង បានអញ្ជើញចុះសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល យុទ្ធជន នៅកងវរសេនាតូចលេខ ១ កង ពលលេខ ១២៣ បញ្ជាការដ្ឋានយោធាខេត្ត Lang Son៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.