ព័ត៍មាន

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញផ្ញើសារអបអរសាទរដល់សម្តេចប៉ាប ឡេ អូ ទី ១៤

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញផ្ញើសារអបអរសាទរដល់សម្តេចប៉ាប ឡេ អូ ទី ១៤

(VOVWORLD) - ក្នុងឱកាសដែលកាឌីណាល់ Robert Francis Prevost ត្រូវបានគេបោះឆ្នោតជ្រើសរើសជាសម្តេចប៉ាបទី ២៦៧ នៃព្រះវិហាររ៉ូម៉ាំងកាតូលិក ដោយយកព្រះនាមថាឡេ អូ ទី ១៤ (Leo XIV) នាថ្ងៃទី ១០ ឧសភា ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញផ្ញើសារអបអរសាទរ។

ការដែលខាឌីណាល់ Robert Francis Prevost អាយុ ៦៩ ឆ្នាំ ត្រូវបានបោះឆ្នោតជ្រើសតាំងជាសម្តេចប៉ាប (ថ្ងៃទី ៨ ឧសភា) គូសសញ្ញាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលសាសនាចក្រមានមេដឹកនាំជាជនជាតិអាមេរិក។ សម្តេចប៉ាបចេះភាសាជាច្រើន និយាយភាសាអង់គ្លេស បារាំង អ៊ីតាលី និងអេស្ប៉ាញ ហើយថែមទាំងចេះភាសាព័រទុយហ្គាល់ ឡាតាំង និងអាឡឺម៉ង់ផងដែរ។

ក្នុងនាមជាសហការីជិតស្និទ្ធរបស់ សម្តេចប៉ាបហ្វ្រាំង សីស សម្តេចប៉ាបថ្មី ឡេអូទី ១៤ ត្រូវបានគេរំពឹងថានឹងបន្តផ្លូវកំណែទម្រង់របស់អ្នកកាន់តំណែងមុន៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.