ព័ត៍មាន

ប្រធានរដ្ឋ លោក លឿង គឿង៖ រាល់ជ័យជំនះរបស់ប្រទេសជាតិគឺផ្តើមចេញពីកម្លាំងមហាសាមគ្គីភាព

ប្រធានរដ្ឋ លោក លឿង គឿង៖ រាល់ជ័យជំនះរបស់ប្រទេសជាតិគឺផ្តើមចេញពីកម្លាំងមហាសាមគ្គីភាព

(VOVWORLD) - នាព្រឹកថ្ងៃទី ២៤ សីហា នៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិនៃទីក្រុងហាណូយ គណៈកម្មាធិការ មជ្ឈិមរណសិរ្សមាតុភូមិវៀត ណាមបានបើកកិច្ចប្រជុំ ថ្នាក់ដឹកនាំបក្ស រដ្ឋ ជាមួយតំណាងគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេសដើម្បីអបអរសាទរខួបលើកទី ៨០ នៃបដិវត្តន៍ ខែសីហា និងទិវាបុណ្យជាតិ (២ កញ្ញា ១៩៤៥ -២ កញ្ញា ២០២៥)។

ប្រធានរដ្ឋ លោក លឿង គឿង និងថ្នាក់ដឹកនាំបក្ស និងរដ្ឋអញ្ជើញថតរូបជាមួយគណៈប្រតិភូ (រូបថត៖ VOV)

អញ្ជើញថ្លែងមតិក្នុងពិធីនេះ ប្រធានរដ្ឋ លោក លឿង គឿង បានរំលឹកឡើងវិញនូវដំណើរ ៨០ ឆ្នាំនៃបដិវត្តន៍វៀតណាមចាប់តាំងពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៤៥; ហើយលោកបានបញ្ជាក់ថា រាល់ជ័យជំនះរបស់ប្រទេសជាតិ គឺផ្តើមចេញពីកម្លាំងនៃសាមគ្គីភាព ឯកភាពជាតិ និងការលះបង់ដោយឥតឈប់ឈររបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្ស។

លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ឈានចូលយុគសម័យថ្មី ប្រឈមមុខនឹងកាលានុវត្តភាព ឱកាសល្អ ប៉ុន្តែពោរពេញដោយបញ្ហាប្រឈម គឺត្រូវជំរុញ ពង្រីកឲ្យបានខ្លាំងក្លានូវស្មារតីស្នេហាជាតិ ភាពវៃឆ្លាត និងសេចក្តីប្រាថ្នាស្ទុះឈានទៅមុខរបស់ប្រទេសជាតិទាំងមូល បន្តលើកតម្កើងតួនាទីដ៏ធំធេងរបស់វណ្ណៈកម្មករ កសិករ បញ្ញវន្ត ប្រជាជនគ្រប់ជាតិសាសន៍ សាសនា ពាណិជ្ជករ និងជនវៀតណាមនៅក្រៅប្រទេស ក្នុងបុព្វហេតុកសាងប្រទេសប្រកបដោយសម្បូររុងរឿង អរិយធម៌និងសុភមង្គល។  ក្នុងឱកាសនេះ ថ្នាក់ដឹកនាំបក្ស រដ្ឋ និងរណសិរ្សមាតុភូមិវៀតណាមបានជូនអំណោយដល់គណៈប្រតិភូ ដើម្បីទទួលស្គាល់ និងលើកទឹកចិត្តគំរូឆ្នើម ដែលបានរួមចំណែកកសាងផែនមហាសាមគ្គីជនជាតិទាំងមូល៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.