ព័ត៍មាន

ប្រធានរដ្ឋ​វៀតណាម លោក លឿង គឿង អញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចចំពោះព្រះមហាក្សត្រហ្ស៊កដានី

ប្រធានរដ្ឋ​វៀតណាម លោក លឿង គឿង អញ្ជើញជាអធិបតីនៃពិធីទទួលបដិសណ្ឋារកិច្ចចំពោះព្រះមហាក្សត្រហ្ស៊កដានី

(VOVWORLD) - នារសៀលថ្ងៃទី១២ ខែវិច្ឆិកា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះព្រះមហាក្សត្រហ្ស៊កដានី Abdullah II Ibn Al Hussein ក្នុងដំណើរព្រះរាជទស្សនកិច្ចជាផ្លូវមកកាន់វៀតណាម។

ប្រធានរដ្ឋលោក លឿង គឿង និងព្រះមហាក្សត្រ Abdullah II Ibn Al Hussein  ត្រួតពលកងកិត្តិយស។ រូបថត៖ VOV

បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច ប្រធានរដ្ឋលោក លឿង គឿង និងព្រះមហាក្សត្រ Abdullah II Ibn Al Hussein បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ ធ្វើការពិភាក្សានិងវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលកន្លងទៅ និងស្នើទិសដៅសហប្រតិបត្តិការនាពេលខាងមុខ។

នេះជាដំណើរព្រះរាជទស្សនកិច្ចលើកដំបូងរបស់ប្រមុខនៃព្រះរាជាណាចក្រហ្ស៊កដានី មកកាន់វៀតណាម និងជាការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ប្រមុខរដ្ឋ/រដ្ឋាភិបាលលលើកដំបូងរវាងប្រទេសទាំងពីរ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត។ ដំណើរព្រះរាជទស្សនកិច្ចនេះ បានប្រព្រឹត្តទៅក្នុងបរិបទដែលប្រទេសទាំងពីរកំពុងរំលឹកខួបលើកទី ៤៥ ទិវាបង្កើតទំនាក់ទំនងការទូត (៩ សីហា ១៩៨០-៩ សីហា ២០២៥) ដែលរួមចំណែក បើកចេញដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.