ព័ត៍មាន

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

ប្រធានរដ្ឋលោក លឿង គឿង អញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon

(VOVWORLD) - នាព្រឹកថ្ងៃទី ២២ មេសា នៅទីក្រុងហូជីមិញ ប្រធានរដ្ឋ លោក លឿង គឿងនិងគណៈប្រតិភូសភាទីក្រុងហូជីមិញបានអញ្ជើញចូលរួមពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Cu Chi និង Hoc Mon។

ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយម្ចាស់បោះឆ្នោតនៅទីក្រុងហូជីមិញ (រូបថត៖ VOV)

នៅទីនេះ លោកប្រធានរដ្ឋបានមានប្រសាសន៍ថា ប្រទេសជាតិកំពុងបោះជំហានទៅមុខយ៉ាងខ្លាំងក្លា ទាំងរបៀបរបប ធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ ជាមួយនឹងទស្សនវិស័យ ការត្រិះរិះ និងវិធីសាស្ត្រថ្មី។ ទាក់ទិននឹងទីក្រុងហូជីមិញ លោកប្រធានរដ្ឋសង្ឃឹមថា ជាមួយនឹងតួនាទី និងបទពិសោធន៍ ទីក្រុងនឹងបន្តចាប់យកឱកាស និងមានដំណោះស្រាយសមស្រប ដើម្បីលើកកំពស់តួនាទីត្រួសត្រាយផ្លូវក្នុងការអនុវត្តគោលនយោបាយមានលក្ខណៈបដិវត្តន៍និងប្រវត្តិសាស្ត្ររបស់បក្សនិងរដ្ឋនាពេលបច្ចុប្បន្ន។

លោកប្រធានរដ្ឋលឿង គឿង អញ្ជើញអុជធូបនៅទីតាំងបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ Nga Ba Giong (ឃុំ Xuan Thoi Thuong ស្រុក Hoc Mon) (រូបថត៖ VOV)
ប្រធានរដ្ឋ លោកលឿង គឿង អញ្ជើញសួរសុខទុក្ខ និងជូនអំណោយដល់វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធ លោក To Van Duc (រូបថត៖ VOV)

នាព្រឹកថ្ងៃដដែល ប្រធានរដ្ឋ លោក លឿង គឿង បានអញ្ជើញទៅដាក់កម្រង់ផ្កានៅទីតាំងបេតិកភណ្ឌប្រវត្តិសាស្ត្រជាតិ Nga Ba Giong (ឃុំ Xuan Thoi Thuong ស្រុក Hoc Mon); អញ្ជើញទៅទស្សនានិងជូនអំណោយដល់វីរៈបុរសកងកម្លាំងប្រដាប់អាវុធ To Van Duc អ្នកដែលបានចំណាយពេលយុវជនរបស់ខ្លួននៅជាប់ផ្លូវរូងក្រោមដី Cu Chi៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.