ព័ត៍មាន

ប្រធានរដ្ឋសភា៖ ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម

ប្រធានរដ្ឋសភា៖ ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម

(VOVWORLD) - ក្នុងក្របខ័ណ្ឌចូលរួមមហាសន្និបាតលើកទី ១៥០ នៃសហភាពអន្តរសភា (IPU-១៥០) ដែលប្រព្រឹត្តទៅនៅរដ្ឋធានី Tashkent ប្រទេសអ៊ូសបេគីស្ថាន នាព្រឹកថ្ងៃទី ៦ មេសា តាមម៉ោងក្នុងស្រុក ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញថ្លែងសុន្ទរកថាសំខាន់នៅសម័យប្រជុំ។

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញថ្លែងមតិ (រូបថត៖ VOV)

ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍប្រកបដោយចីរភាពត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងវឌ្ឍនភាពនិងសមធម៌សង្គម ប្រធានរដ្ឋសភាលោក Tran Thanh Man បានមានប្រសាសន៍ថា ភារកិច្ចរបស់សភាគឺធានាឱ្យបាននូវរាល់គោលនយោបាយសំដៅកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្រ ធា នាប្រជាជនទាំងអស់ទទួលបានផលប្រយោជន៍ពីសមិទ្ធិផលនៃការអភិវឌ្ឍ។ ឆ្ពោះទៅរកយុគសម័យថ្មីនៃការអភិវឌ្ឍន រដ្ឋសភាវៀតណាមកំពុងសិក្រិត គ្រប់ជ្រុងជ្រោយនូវក្របខណ្ឌច្បាប់  អនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និងការផ្លាស់ប្តូរថាមពល ដើម្បីអភិវឌ្ឍន៍ប្រទេសយ៉ាងឆាប់រហ័ស រឹងមាំ និងនិរន្តរភាព ធានាសមធម៌សង្គម។ រដ្ឋសភាវៀតណាមប្តេជ្ញា បន្តរួមដំណើរជាមួយសភាជុំវិញពិភពលោក  ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍របស់មនុស្សជាតិ។ សុន្ទរក ថារបស់ប្រធានរដ្ឋសភាលោក Tran Thanh Man ទទួលបានការយកចិត្តទុកដាក់ និងមតិជាវិជ្ជមានពីសមាជិកសភានៃប្រទេសជាសមាជិក IPU៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.