ព័ត៍មាន

ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Hau Giang

ប្រធានរដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខនិងជូនអំណោយបុណ្យតេតនៅខេត្ត Hau Giang

(VOVWORLD) - នៅទីនេះ ប្រធានរដ្ឋសភា លោក Tran Thanh Man បានជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន ១០០ គ្រួសារ ជនក្រីក្រ ប្រជាជនមានស្ថានភាពលំបាក ជាពិសេស ជនជាតិភាគតិចនៃស្រុក Chau Thanh A និងយុទ្ធជនចំនួន ១០ នាក់ដែលមានស្ថានភាពលំបាក។

ប្រធានរដ្ឋសភា  លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយតេតដល់ប្រជាជន (រូបថត៖ VOV)

បន្តដំណើរបំពេញទស្សនកិច្ចការងារនៅបណ្តាខេត្តនៃវាលសណ្តរ នាព្រឹកថ្ងៃទី១២ ខែមករានេះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man និងគណៈប្រតិភូបានអញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយបុណ្យ តេតដល់គ្រួសារគោលនយោបាយ ជនក្រីក្រ និងប្រជាជនមានស្ថានភាពលំបាក ជាពិសេសជនជាតិភាគតិចនៅស្រុក Chau Thanh A និងយុទ្ធជនកងកម្លាំងប្រដាប់អាវុធមានស្ថានភាពលំបាកនៃខេត្ត Hau Giang។

នៅទីនេះ ប្រធានរដ្ឋសភា លោក Tran Thanh Man បានជូនអំណោយដល់គ្រួសារគោលនយោបាយចំនួន ១០០ គ្រួសារ ជនក្រីក្រ ប្រជាជនមានស្ថានភាពលំបាក ជាពិសេស ជនជាតិភាគតិចនៃស្រុក Chau Thanh A និងយុទ្ធជនចំនួន ១០ នាក់ដែលមានស្ថានភាពលំបាក។ លោកប្រធានរដ្ឋសភាក៏បានធ្វើជាសាក្សីចំពោះធនាគារកសិកម្ម និងអភិវឌ្ឍន៍ជនបទ ប្រគល់ថវិកាចំនួន ៥០០ លានដុង (២០.០០០ ដុល្លារអាមេរិក) ដល់រណសិរ្សមាតុភូមិស្រុក Chau Thanh A។

ដោយសង្កត់ធ្ងន់ថា ឆ្នាំនេះមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនរបស់ប្រទេស ប្រធានរដ្ឋសភាលោក Tran Thanh Man បានស្នើឱ្យខេត្ត Hau Giang ចាប់ផ្តើមចលនាប្រឡងប្រណាំងថ្នាក់ខេត្ត ស្រុក និងឃុំ ហើយខិតខំសម្រេចបាននូវគោលដៅកំណើនសម្រាប់ឆ្នាំ ២០២៥៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.