ព័ត៍មាន

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ តុលា នៅឃុំ Tan Hoa ទីក្រុង Can Tho ប្រធានរដ្ឋសភា វៀតណាម លោក Tran Thanh Man និងសមាជិករដ្ឋសភានៃទីក្រុង Can Tho បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោត មុនសម័យប្រជុំលើកទី ១០ នៃរដ្ឋសភានីតិកាលទី ១៥។

ប្រធានរដ្ឋសភាលោក Tran Thanh Man អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho (រូបថត៖ VOV)

ក្នុងជំនួបនេះ អ្នកបោះឆ្នោតបាននិយាយថា នាពេលថ្មីៗនេះ សកម្មភាពរបស់រដ្ឋសភាមានការច្នៃប្រឌិតច្រើន និងមានប្រសិទ្ធភាពថែមទៀត។ ជាពិសេសនៅសម័យប្រជុំលើកទី១០នេះ ដែលជាសម័យប្រជុំចុងក្រោយនៃរដ្ឋសភានីតិកាលទី១៥ រដ្ឋសភាបានពិចារណា និងអនុម័តលើច្បាប់ចំនួន៤២ និងសេចក្តីសម្រេចចំនួន០៣ ក្នុងនោះ មានសេចក្តីសម្រេចចិត្តសំខាន់ៗជាច្រើន។

តាងនាមគណៈប្រតិភូរដ្ឋសភាទីក្រុង Can Tho ប្រធានរដ្ឋសភា លោក Tran Thanh Man បានអបអរសាទរទីក្រុងបានរៀបចំមហាសន្និបាតលើកទី ១ នៃគណៈកម្មាធិការបក្សទីក្រុង Can Tho អាណត្តិ ២០២៥ - ២០៣០ សម្រេចបានលទ្ធផលវិជ្ជមានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ទន្ទឹមនឹងនោះ លោកបានស្នើឱ្យទីក្រុងខិតខំសម្រេចបាននូវគោលដៅដែលបានកំណត់ និងមានដំណោះស្រាយដើម្បីទាក់ទាញសហគ្រាស "ឥន្ទ្រី" ឱ្យមកបណ្តាក់ទុន។ ទន្ទឹមនឹងនោះ ទីក្រុងមានផែនការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តសំខាន់ៗ របស់ការិយាល័យនយោបាយ; ដែលក្នុងនោះមានការយកចិត្តទុកដាក់ជាពិសេសទៅលើវិស័យអប់រំ វិទ្យាសាស្ត្រនិងសុខភាព ដើម្បីថែទាំប្រជាជន; បង្កើតការងារសម្រាប់យុវជន; និងលើកកម្ពស់បច្ចេកវិទ្យាព័ត៌មាន៕ 

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.