ព័ត៍មាន

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅខេត្ត Quang Tri

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅខេត្ត Quang Tri

(VOVWORLD) - ក្នុងឱកាសរំលឹកខួបលើកទី ៥០ ទិវារំដោះភាគខាងត្បូងនិងបង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥ - ៣០ មេសា ២០២៥) នារសៀលថ្ងៃទី ២៧ មេសា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន និងគណៈប្រតិភូបានអញ្ជើញទៅអុចធូបនិងដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលី នៅឈាបនដ្ឋានជាតិ Truong Son និងឈាបនដ្ឋានផ្លូវលេខ៩។

នៅឈាបនដ្ឋានជាតិ Truong Son និងឈាបនដ្ឋានផ្លូវលេខ៩ ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងគណៈប្រតិភូ បានចំណាយពេល ១ នាទីស្មឹងស្មាត់ រំលឹកដល់គុណូបការៈដ៏ធំធេងរបស់វីរយុទ្ធជនពលី ដែលបានលះបង់យុវវ័យ សាច់ស្រស់ ឈាមស្រស់ ដើម្បីឯករាជ្យ សេរីភាពរបស់ប្រទេសជាតិ និងសុភមង្គលរបស់ប្រជាជន។

ប្រធានរដ្ឋសភាលោក ត្រិន ថាញ់មិន អុជធូបរំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី។ រូបថត៖ Le Tuyet/VOV

ក្នុងសម័យតស៊ូប្រយុទ្ធប្រឆាំងនឹងអាមេរិក ដើម្បីសង្គ្រោះប្រទេសជាតិ ឥស្សរជនជាង ២០.០០០នាក់បានពលីជីវិតនៅលើផ្លូវ Truong Son ។ ក្រោយការបង្រួបបង្រួមប្រទេសជាតិ គណៈកម្មាធិការមជ្ឈិមបក្ស និងក្រសួងការពារប្រទេសបានអនុម័តលើគម្រោងសាងសង់ឈាបនដ្ឋានជាតិ Truong Son នៅខេត្ត Quang Tri ដើម្បីរំលឹកវិញ្ញាណក្ខន្ធ អ្នកដែលបានពលីសាច់ស្រស់ ឈាមស្រស់ដើម្បីមាតុភូមិនៅលើផ្លូវ Truong Son៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.