ព័ត៍មាន

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន ជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី

(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅម៉ាឡេស៊ី នាព្រឹកថ្ងៃទី១៨ ខែកញ្ញា នៅទីក្រុង គូឡាឡាំពួ ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានជួបសន្ទនាការងារជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។ (រូបថត៖ Le Tuyet/VOV)
នៅក្នុងជំនួបនេះ មេដឹកនាំទាំងពីរបានពិភាក្សាអំពីវិធានការជំរុញទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ឯកភាពបន្តពង្រឹងទំនុកចិត្តនយោបាយ តាមរយៈការផ្លាស់ ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់; ពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ សំដៅឆ្ពោះទៅរកទំហំពាណិជ្ជកម្មទ្វេភាគី ១៨ ពាន់លានដុល្លារអាមេរិក ក្នុងទិសដៅប្រកបដោយតុល្យភាព; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថាមពល ប្រេងឧស្ម័ន វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការផ្លាស់ប្តូរឌីជីថល នវានុវត្តន៍ បញ្ញាសិប្បនិម្មិត ការនេសាទ ឧស្សាហកម្មហាឡាល ក៏ដូចជាចូលរួមយ៉ាងសកម្មក្នុងគម្រោងបណ្តាញ អគ្គីសនីរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ - អាស៊ាន (APG) ផងដែរ។
ទិដ្ឋភាពនៅជំនួបនេះ។ (រូបថត៖ Le Tuyet/VOV)
ប្រធានរដ្ឋសភាវៀតណាមលោក ត្រិន ថាញ់មិន បានសង្កត់ធ្ងន់ថា ភាគីទាំងពីរ ត្រូវអនុម័តឲ្យបានឆាប់ៗលើកម្មវិធីសកម្មភាពអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ម៉ាឡេស៊ី ដំណាក់កាល ២០២៥-២០៣០ និងអនុវត្តន៍យ៉ាង សកម្មនូវគម្រោងថាមពលបៃតង និងកិច្ចសហប្រតិបត្តិការត្រីភាគីលើការនាំចេញ ថាមពលកកើតឡើងវិញពីវៀតណាមទៅកាន់ម៉ាឡេស៊ី និងសិង្ហបុរី។ ទាក់ទិននឹងកិច្ច សហប្រតិបត្តិការសភា ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់មិន បានអះអាង ថា រដ្ឋសភាវៀតណាមនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធ និងរួមដំណើរសភាម៉ាឡេស៊ី និងសភានៃប្រទេសដទៃទៀត ដើម្បីបន្តលើកកំពស់តួនាទីរបស់អន្តរសភាអាស៊ាន (AIPA) ក្នុងការជំរុញការតភ្ជាប់និងទំនាក់ទំនងក្នុងតំបន់ បង្កើនសំឡេងរបស់ប្រជាជន បង្កើនការផ្លាស់ប្តូរប្រជាជននិងប្រជាជន ក៏ដូចជាជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.