ព័ត៍មាន

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ចូលរួម​ពិធីរំលឹក​ខួបលើកទី ៨០ ទិវាបង្កើត​អង្គការសហប្រជាជាតិ

ប្រធានរដ្ឋវៀតណាម លោក លឿង គឿង ចូលរួម​ពិធីរំលឹក​ខួបលើកទី ៨០ ទិវាបង្កើត​អង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ២២ ខែកញ្ញា (ម៉ោងក្នុងតំបន់) នៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានប្រព្រឹត្តទៅពិធីរំលឹកខួបលើកទី ៨០ ទិវាបង្កើតអង្គការសហប្រជាជាតិ។

ទិដ្ឋភាពនៃសម័យប្រជុំជាន់ខ្ពស់ រំលឹកខួបលើកទី ៨០ ទិវាបង្កើតអង្គការសហប្រជាជាតិ។ រូបថត៖ VOV

អញ្ជើញចូលរួមក្នុងពិធីនេះ មានប្រមុខរដ្ឋចំនួន ១០៣រូប នាយករដ្ឋមន្ត្រីចំនួន ៤៦ រូប រួមជាមួយតំណាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសសមាជិកអង្គការសហប្រជាជាតិ និងថ្នាក់ដឹកនាំអង្គការអន្តរជាតិនិងតំបន់ជាច្រើន។ ប្រធានរដ្ឋវៀតណាម លោក លឿង គឿង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចូលរួមពិធីនេះ។

ថ្លែងក្នុងពិធីនេះ ប្រធានមហាសន្និបាតអ.ស.បនិតិកាលទី ៨០ លោកស្រី Annalena Baerbock បានសង្កត់ធ្ងន់ថា នេះជាឱកាសសម្រាប់បណ្តាប្រទេសអះអាង ឡើងវិញនូវការសន្យារបស់ខ្លួនចំពោះធម្មនុញ្ញអ.ស.ប ជាឯកសារមូលដ្ឋានបង្ហាញពីសេចក្តីប្រាថ្នា ជំនឿ និងក្តីសង្ឃឹមរបស់មនុស្សជាតិជុំវិញពិភពលោកសម្រាប់សន្តិភាព អភិវឌ្ឍន៍ និងសិទ្ធិមនុស្ស។ លោកស្រី Annalena Baerbock បានអំពាវនាវឱ្យប្រទេសសមាជិក ជំរុញកិច្ចសហប្រតិបត្តិការ គាំទ្រកំណែទម្រង់របស់អ.ស.ប ដើម្បីសម្របខ្លួនទៅនឹងយុគសម័យថ្មី និងអនុវត្តយ៉ាងហ្មត់ចត់នូវកាតព្វកិច្ចក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ រួមសាមគ្គីគ្នា និងចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាប្រឈម ជាសកល ដូចជា ភាពក្រីក្រ ជម្លោះ និងការប្រែប្រួលអាកាសធាតុ។

នៅក្នុងសុន្ទរកថារបស់លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានអំពាវនាវឱ្យប្រទេសទាំងអស់គោរពតាមច្បាប់អន្តរជាតិ លើកកម្ពស់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងសហប្រតិបត្តិការគ្នាឆ្ពោះទៅរកសន្តិភាព យុត្តិធម៌ និងវឌ្ឍនភាពសម្រាប់មនុស្សគ្រប់រូប៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.