ព័ត៍មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីហុងគ្រី

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញធ្វើជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីហុងគ្រី

(VOVWORLD) - នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ ប្រទេសវៀតណាម ក្រោយរយៈពេល ១១ ឆ្នាំរបស់ប្រមុខរដ្ឋហុងគ្រី ដែលធ្វើឡើងចំ ពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។

ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះប្រធានាធិបតីហុងគ្រី។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី ២៨ ឧសភា នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ ចំពោះប្រធានាធិបតីហុងគ្រីលោក Sulyok Tamas និងលោកជំទាវ ក្នុងដំណើរបំពេញ ទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងមកកាន់ ប្រទេសវៀតណាម ក្រោយរយៈពេល ១១ ឆ្នាំរបស់ប្រមុខរដ្ឋហុងគ្រី ដែលធ្វើឡើងចំ ពេលដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៧៥ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ១៩៥០ - ថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២៥)។
ក្បួនម៉ូតូអមដំណើរលោកប្រធានាធិបតី Sulyok Tamas និងលោកជំទាវចូល វិមានប្រធានរដ្ឋ។ ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងលោកជំទាវ ឈរនៅ លើកំរាលព្រំក្រហម ទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកប្រធានាធិបតី Sulyok Tamas ដែលដឹកនាំគណៈប្រតិភូជាន់ខ្ពស់ហុងគ្រីមកបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកប្រធានរដ្ឋ លឿង គឿង និង លោកប្រធានាធិបតី Sulyok Tamas បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេស ទាំងពីរជួបពិភាក្សាការងារ វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរនាពេលកន្លងមក ក៏ដូចជាស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេល ខាងមុខផងដែរ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.