ព័ត៍មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់សម្តេចប៉ាប Francis

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ផ្ញើសាររំលែកទុក្ខចំពោះមរណភាពរបស់សម្តេចប៉ាប Francis

(VOVWORLD) - ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង បានផ្ញើសាររំលែកទុក្ខដល់សម្ដេចខាឌីណាល Kevin Joseph Farrell។

ដោយទទួលបានដំណឹងអំពីមរណភាពរបស់សម្តេចប៉ាប Francis កាលពីថ្ងៃទី ២២ ខែមេសា ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង បានផ្ញើសាររំលែកទុក្ខដល់សម្ដេចខាឌីណាល Kevin Joseph Farrell។

សម្តេចប៉ាប Francis បានចូលទីវង្គត់កាលពីថ្ងៃទី ២១ ខែមេសា។ យោងតាមសេចក្ដីប្រកាសជាផ្លូវការរបស់បុរី វ៉ាទីកង់ ពិធីបុណ្យសពរបស់សម្ដេចប៉ាប នឹងប្រព្រឹត្តទៅនៅវេលាម៉ោង ១០ ព្រឹក (ម៉ោងក្នុងតំបន់) នៅថ្ងៃទី ២៦ ខែមេសា នៅទីលាន St. Peter៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.