ព័ត៍មាន

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ

ប្រធានរដ្ឋវៀតណាមលោក លឿង គឿង អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឡាវ

(VOVWORLD) - ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា។

ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង។ (រូបថត៖ VOV)
ក្រសួងការបរទេសវៀតណាម នៅថ្ងៃទី ២១ មេសា បានចេញសេចក្តីប្រកាស ព័ត៌មានថា៖ តបតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សប្រជាជន បដិវត្តន៍ឡាវ ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោក ថងលូន ស៊ីសូលីត ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក លឿង គឿង នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ។ ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើងពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែមេសា៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.