ព័ត៍មាន

ប្រធានសភានូវែលសេឡង់អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ប្រធានសភានូវែលសេឡង់អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man ប្រធានសភានូវែលសេឡង់ Gerry Brownlee អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ នៅវៀត ណាមចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥។

ប្រធានសភានូវែលសេឡង់ លោក Gerry Brownlee (រូបថត៖ VOV)

ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានសភានូវែលសេ ឡង់ Gerry Brownlee ប្រព្រឹត្តទៅក្នុងឱកាសដែលប្រទេសទាំងពីរប្រារព្ធខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩ មិថុនា ១៩៧៥-១៩ មិថុនា ២០២៥)។ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានសភានូវែលសេឡង់ លោក Gerry Brownlee ចាប់តាំងពីលោកចូលកាន់តំណែង។

តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ ប្រធានសភានូវែលសេឡង់ Gerry Brownlee នឹងជួបពិភាក្សាជាមួយប្រធានរដ្ឋសភាលោក Tran Thanh Man និងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋវៀតណាម៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.