ព័ត៍មាន

ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅស៊ូដង់ខាងត្បូង

(VOVWORLD) - នាថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសបានរៀបចំពិធីប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋ ដល់នាយទាហានទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ឧត្តមសេនីយ៍ទោ Pham Manh Thang ប្រធាននាយកដ្ឋានរក្សាសន្តិភាពវៀតណាម បានអានរបាយការណ៍ស្តីពីការងាររៀបចំ (រូបថត៖ VOV)

តាមនោះ វរសេនីយ៍ត្រី Tran Viet Cuong ត្រូវបានចាត់តាំងឲ្យជំនួសលោក អនុសេនីយ៍ឯក Nguyen Tien Long ដោយកាន់តួរនាទីជាអ្នកសង្កេតការណ៍យោធានៃបេសកកម្មអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។

ឧត្តមសេនីយឯក លោក Hoang Xuan Chien ប្រគល់សេចក្តីសម្រេចរបស់ប្រធានរដ្ឋជូនវរសេនីយ៍ត្រី Tran Viet Cuong  (រូបថត៖ VOV)

មកទល់ពេលនេះ វៀតណាមបានបញ្ជូននាយទាហាន និងបុគ្គលិកជិត ១.១០០នាក់ ទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅបេសកកម្មចំនួន៣ និងទីស្នាក់ការអង្គការសហប្រជាជាតិ។ បច្ចុប្បន្នក្រុមវិស្វករ លេខ៤ និងមន្ទីរពេទ្យវាលកម្រិត ២ លេខ៧ កំពុងទទួលការបណ្តុះបណ្តាលនៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម និងមន្ទីរពេទ្យយោធាលេខ១៧៥ ដើម្បីត្រៀមលក្ខណៈសម្រាប់ដាក់ពង្រាយជំនួស ដែលគ្រោងនឹងធ្វើនៅខែកញ្ញាខាងមុខ។ លើសពីនេះ នាយកដ្ឋានរក្សាសន្តិភាពវៀត ណាមបានសហការយ៉ាងសកម្មជាមួយស្ថាប័ននានា ដើម្បីទទួលយក និងបកស្រាយមតិរបស់សមាជិកសភា ព្រមទាំងរៀបចំខ្លឹមសារសម្រាប់កិច្ចពិភាក្សា លើសេចក្តីព្រាងច្បាប់ស្តីពីការចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការ សហប្រជាជាតិក្នុងសម័យប្រជុំលើកទី៩ នៃរដ្ឋសភានីតិកាលទី១៥ ដើម្បីមានមូលដ្ឋានសម្រាប់ដាក់ជូនរដ្ឋសភាពិនិត្យ និងអនុម័ត៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.