ព័ត៍មាន

បរិយាកាសបុណ្យណូអែលនៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស

បរិយាកាសបុណ្យណូអែលនៅតាមមូលដ្ឋានជាច្រើនទូទាំងប្រទេស

(VOVWORLD) - មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ នៅក្នុងរដ្ឋធានីហាណូយ ក៏ជាកន្លែងដែលត្រូវបានមនុស្សជាច្រើនជ្រើសរើសដើម្បីរក្សាទុកពេលវេលាដ៏គួរឱ្យចងចាំជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។

ព្រះវិហារកាតូលិកទីក្រុងហាណូយ ត្រូវបានតុបតែងលម្អដោយពណ៌ភ្លឺចិញ្ចាច។ (រូបថត៖ VOV)

កាលពីយប់ថ្ងៃទី ២៤ ខែធ្នូ នៅទីក្រុងហាណូយ ផ្លូវជាច្រើន ជាពិសេសព្រះវិហារកាតូលិក ត្រូវបានតុបតែងលម្អដោយពណ៌ភ្លឺចិញ្ចាច ទាក់ទាញប្រជាជនមកទស្សនា និងស្វាគមន៍បុណ្យណូអែលក្នុងបរិយាកាសសុខសាន្តត្រាណ។ មជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ នៅក្នុងរដ្ឋធានីហាណូយ ក៏ជាកន្លែងដែលត្រូវបានមនុស្សជាច្រើនជ្រើសរើសដើម្បីរក្សាទុកពេលវេលាដ៏គួរឱ្យចងចាំជាមួយក្រុមគ្រួសារនិងមិត្តភក្តិ។

ភ្ញៀវទេសចរបរទេសចូលរួម ពិធីបុណ្យណូអែល-ចូលឆ្នាំសកលឆ្នាំ ២០២៥ នៅទីក្រុង Da Nang។ (រូបថត៖ VOV)

នៅទីក្រុង Da Nang ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យណូអែល-ចូលឆ្នាំសកលឆ្នាំ ២០២៥ នៅទីក្រុង Da Nang នាយប់ថ្ងៃទី ២៤ ខែធ្នូ មន្ទីរទេសចរណ៍ទីក្រុង Da Nang បានរៀបចំកម្មវិធី “រីករាយជាមួយលោកតាសាន់តាក្លូស”។ កម្មវិធីនេះបានជូនអំណោយជា វត្ថុអនុស្សាវរីយ៍ចំនួន ៣០០០ ដល់ប្រជាជន និងភ្ញៀវទេសចរ។ អ្នកស្រី Nguyen Thi Trang នៅទីក្រុង Da Nang បានចែករំលែកថា៖

“នេះជាលើកទីមួយហើយដែលទីក្រុង Da Nang រៀបចំសកម្មភាពនេះ ពិតជាគួរឱ្យចាប់អារម្មណ៍ និងទាក់ទាញភ្ញៀវទេសចរជាច្រើន។ ក្មួយៗកុមារក៏ចូលរួមសកម្មភាពបែបនេះយ៉ាងអន្ទះសារដែរ ដោយជួយពួកគេមានបទពិសោធល្អៗ”។

កាលពីយប់ថ្ងៃដដែល នៅទីក្រុងហូជីមិញ ប្រជាជនបានហូរមកកន្លែងកម្សាន្តនានានៅកណ្តាលទីក្រុង ដើម្បីអបអរបុណ្យណូអែល។ នៅផ្លូវ Le Loi បានរៀបចំរាត្រីតន្ត្រី DJ ដោយទាក់ទាញអ្នកចូលរួមរាប់ពាន់នាក់។ លោក Trinh Quoc Duc នៅខ័ណ្ឌ Tan Binh បានឲ្យដឹងថា៖

“អំណររាត្រីបុណ្យណូអែលនៅ Sai Gon ខ្ញុំមានអារម្មណ៍សប្បាយរីករាយណាស់។ ឥឡូវខ្ញុំចាស់ហើយ ប៉ុន្តែឃើញកូនចៅដើរលេងយ៉ាងសប្បាយ ខ្ញុំក៏សប្បាយចិត្តដែរ”។

នៅព្រះវិហារកាតូលិក Sai Gon មានមនុស្សយ៉ាងច្រើនកុះករបានមកថតរូបអនុស្សាវរីយ៍៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.