ព័ត៍មាន

ប្រជាជននៅតំបន់ហ្គាហ្សានៅតែខ្វះខាត​ជំនួយសំខាន់ៗ

ប្រជាជននៅតំបន់ហ្គាហ្សានៅតែខ្វះខាត​ជំនួយសំខាន់ៗ

(VOVWORLD) - កម្មវិធីស្បៀងអាហារពិភពលោក (WFP) នាថ្ងៃទី ៤ ខែវិច្ឆិកា បានឲ្យដឹងថា ក្នុងរយៈពេល ៤ សប្តាហ៍នៃបទឈប់បាញ់កន្លងទៅ បរិមាណជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សាបំពេញបានត្រឹមតែ ៥០% នៃតម្រូវការបន្ទាន់តែប៉ុណ្ណោះ។

ប្រជាជនប៉ាឡេស្ទីនសម្រាកនៅក្បែរគំនរបាក់បែក ក្រោយបទឈប់បាញ់រវាងអ៊ីស្រាអែល និងហាម៉ាស ក្នុងទីក្រុងហ្គាហ្សា ថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៥។ រូបថត៖ REUTERS/Mahmoud Issa

ក្នុងពេលនោះ អង្គការមនុស្សធម៌ប៉ាឡេស្ទីនបានបញ្ជាក់ថា បរិមាណជំនួយចូលដល់តំបន់ហ្គាហ្សាបានបំពេញត្រឹមតែ ១/៤ ទៅ ១/៣ នៃតម្រូវការប៉ុណ្ណោះ។ យោងតាមអាជ្ញាធរក្នុងតំបន់ហ្គាហ្សា ជាមធ្យមក្នុងមួយថ្ងៃ មានរថយន្តដឹកទំនិញចំនួន១៤៥គ្រឿងដឹកជំនួយមនុស្សធម៌ចូលតំបន់ហ្គាហ្សា ខណៈដែលតម្រូវការជាអប្បបរមាដែលបានប៉ាន់ប្រមាណដោយអង្គការសហប្រជាជាតិគឺ ៦០០ គ្រឿងក្នុងមួយថ្ងៃ។

កម្មវិធីស្បៀងអាហារពិភពលោក និងអង្គការមនុស្សធម៌នានាបានអំពាវនាវម្តងទៀតដល់អាជ្ញាធរអ៊ីស្រាអែលឱ្យដកបទហ៊ុំព័ទ្ធជាបន្ទាន់ និងអនុញ្ញាតឱ្យជំនួយសង្គ្រោះអាចចូលទៅកាន់តំបន់ហ្គាហ្សាប្រកបដោយសេរីភាព ដើម្បីជៀសវាងផលវិបាកមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅក្នុងបរិបទដែលរដូវរងាកំពុងខិតជិតមកដល់៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.