ព័ត៍មាន

ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងជំរុញកំណើន

ប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងជំរុញកំណើន

(VOVWORLD) - លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា គោលដៅទូទៅ នាពេលខាងមុខគឺនៅតែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាតាម គោលដៅដែលបានដាក់ចេញ ជំរុញកំណើនពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំនេះ ធានា តុល្យភាពសំខាន់ៗ។

ទិដ្ឋភាពនៅកិច្ចប្រជុំ។ (រូបថត៖ VGP)
នារសៀលថ្ងៃទី១២ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័នមួយចំនួន ដើម្បីបន្តការអនុវត្តយ៉ាងជាក់ស្ដែងនូវសេចក្តីសម្រេច ចិត្តនៃកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា ឆ្នាំ២០២៥ ស្តីពីការងារដឹកនាំនិងប្រតិបត្តិការ សេដ្ឋកិច្ចនិយាយរួម និងម៉ាក្រូសេដ្ឋកិច្ចនិយាយដោយឡែក ពិភាក្សាអំពីការឆ្លើយតប ប្រកបដោយភាពបត់បែន ទាន់ពេលវេលា សមស្របនិងប្រសិទ្ធភាព ទៅនឹងស្ថានភាព ការវិវឌ្ឍន៍យ៉ាងស្មុគស្មាញពីខាងក្រៅ បញ្ហាប្រឈមនាបច្ចុប្បន្ននៅក្នុងតំបន់ និងលើ ពិភពលោក។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ។ (រូបថត៖ VGP)
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានលើកច្បាស់ថា គោលដៅទូទៅ នាពេលខាងមុខគឺនៅតែរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណាតាម គោលដៅដែលបានដាក់ចេញ ជំរុញកំណើនពី ៨,៣ ដល់ ៨,៥% ក្នុងឆ្នាំនេះ ធានា តុល្យភាពសំខាន់ៗ; អភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប៉ុន្តែប្រកបដោយចីរភាព លើកកំពស់ ជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជនឱ្យកាន់តែមានសុភមង្គល និង វិបុលភាព។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវកំណត់ឱ្យបានច្បាស់ លាស់នូវចំណុចផ្តោតសំខាន់ អាទិភាពមុន អាទិភាពក្រោយ និងផែនទីបង្ហាញផ្លូវសមស្រប ការសម្របសម្រួលគោលនយោបាយដោយរលូន ជិតស្និទ្ធ និងមានប្រសិទ្ធភាព រវាងក្រសួង ស្ថាប័នក្នុងប្រព័ន្ធនយោបាយ និងរវាងមជ្ឈិម និងមូលដ្ឋានផងដែរ។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យឧបនាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល បន្តសហការជាមួយមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រតិបត្តិការអាជ្ញាធរមូលដ្ឋាន២កម្រិត ឱ្យបានរលូន ស៊ីសង្វាក់គ្នា និងបញ្ចេញទុន វិនិយោគសាធារណៈ៕

This site is protected by reCAPTCHA and the Google Privacy Policy and Terms of Service apply.